ព័ត៌មានអន្ដរជាតិ
កងទ័ពស៊ុយអែត គ្រោងទិញរថក្រោះក្នុងតម្លៃជិត ២ពាន់លានដុល្លារ
កងទ័ពស៊ុយអែត នឹងទិញរថក្រោះពីក្រុមហ៊ុនផលិតសម្ភារៈការពារជាតិអាល្លឺម៉ង់-បារាំង KNDS ក្នុងតម្លៃ ១,៩៧ពាន់លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់លោក Pal Jonson រដ្ឋមន្ត្រីការពារជាតិស៊ុយអែត នៅថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥។

លោក Jonson បានលើកឡើងថា៖ «នេះគឺជាការវិនិយោគដ៏ចាំបាច់មួយ» ដោយបន្ថែមថា រថក្រោះទាំងនោះនឹងជួយស៊ុយអែតឲ្យសម្រេចបាននូវគោលដៅ ក្នុងការបង្កើនទំហំកងទ័ពរបស់ខ្លួនទ្វេដង។
បើយោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលស៊ុយអែត ការបញ្ជាទិញនេះ រួមមានរថក្រោះ Leopard 2 A8 ចំនួន ៤៤គ្រឿង និងការធ្វើទំនើបកម្មរថក្រោះដែលមានស្រាប់ចំនួន ៦៦គ្រឿង។
ចំណែកឯការដឹកជញ្ជូនវិញ នឹងចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ២០២៨ខាងមុខ ហើយបន្តរហូតដល់ឆ្នាំ២០៣១៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ