ព័ត៌មានអន្ដរជាតិ
មន្ត្រី LA បើកការស៊ើបអង្កេតរកមូលហេតុពិតនៃភ្លើងឆេះព្រៃ សង្ស័យ មានអ្នកលួចដុត
ពេលនេះ មន្ត្រីក្រុង Los Angeles កំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតនៃសោកនាដកម្មភ្លើងឆេះព្រៃ យ៉ាងសាហាវបំផុត ខណៈមានការសង្ស័យថា វាអាចផ្តើមចេញពីការលួចដុត។

ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ LA អ្នកស្រី Kristin Crowley បានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥ថា មន្ត្រីសរុប២១នាក់ រួមទាំងក្រុមស៊ើបអង្កេតករណីលួចដុត១៦នាក់និងសត្វសុនខហិតក្លិនមួយក្បាលផងដែរ កំពុងធ្វើការលើរឿងនេះ។
ស្របពេលជាមួយគ្នានោះ នាយកផ្នែកអគ្គិភ័យតំបន់ LA លោក Anthony Marrone បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើរកឃើញថា ភ្លើងឆេះព្រៃបណ្តាលឲ្យមានមនុស្សស្លាប់ដ៏មហន្តរាយនេះ បង្កឡើងដោយមនុស្សលួចដុតមែននោះ អ្នកប្រព្រឹត្តនឹងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម។

គិតត្រឹមពេលនេះ មានមនុស្សចំនួន៥នាក់ហើយ បានបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃ ដែលផ្តើមឡើងដំបូងក្នុងតំបន់ Palisades។
នៅទីនោះ ភ្លើងបានរាលដាលយ៉ាងលឿនដោយសារមានខ្យល់បក់ខ្លាំងនិងព្រៃស្ងួត ហើយឥឡូវ សំណង់ហេដ្ឋារចនាសម្ព័ន្ធជាង ៥ ៣០០ត្រូវបានដុតកម្ទេច។

បច្ចុប្បន្ន មានភ្លើងឆេះព្រៃចំនួន៧កន្លែងបានកើតឡើងជាបន្តបន្ទាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈក្រុមពន្លត់ភ្លើង មិនអាចតស៊ូទប់ទល់បានឡើយ ដោយសារតែវាមានទំហំធំពេក។
មនុស្សរាប់ម៉ឺននាក់ក៏ត្រូវបានជម្លៀសចេញចោលផ្ទះសម្បែងផងដែរ ហើយក្រុមមន្ត្រី LA បានចេញការព្រមានថា ស្ថានភាពនឹងមិនធូរស្រាលក្នុងពេលឆាប់ៗនេះឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ