Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​៤០​នាក់ ក្រោយ​យោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាសលើភូមិមួយកន្លែង

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ការវាយប្រហារតាមអាកាសរបស់យោធា​មីយ៉ាន់ម៉ាទៅលើភូមិមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធ​​ជនជាតិភាគតិច បាន​សម្លាប់មនុស្សប្រហែល ៤០នាក់ និងយ៉ាងហោចណាស់ ២០ នាក់ផ្សេងទៀតរងរបួស ខណៈផ្ទះ​រាប់​រយ​ខ្នង​បាន​ឆាបឆេះ​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះ បានកើតឡើងកាលពីថ្ងៃពុធ​ទី​៨​ខែ​មករា​ឆ្នាំ​២០២៥​នៅក្នុងភូមិ Kyauk Ni Maw លើកោះ Ramree ចម្ងាយ ៣៤០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Yangon និងជាតំបន់គ្រប់គ្រងដោយកងទ័ពជនជាតិភាគតិច Arakan នៅភាគខាងលិចរដ្ឋរ៉ាឃីន។

លោក Khaing Thukha អ្នកនាំពាក្យកងទ័ព Arakan បានប្រាប់សារព័ត៌មាន AP ថា៖ « មានថយន្តហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែកលើភូមិនេះកាលពីរសៀលថ្ងៃពុធ ដោយបានសម្លាប់ជនស៊ីវិល ៤០ នាក់ និងជាង ២០ នាក់ផ្សេងទៀតរងរបួស។ អ្នកស្លាប់ទាំងអស់គឺជាជនស៊ីវិល ក្នុង​ចំណោម​អ្នក​ស្លាប់ និង​របួស​មាន​ស្ត្រី និង​កុមារ ហើយអគ្គិភ័យបានរាលដាលពេញភូមិបំផ្លាញផ្ទះជាង ៥០០ខ្នង»។

ស្ថានភាពនៅក្នុងភូមិមិនអាចបញ្ជាក់ដោយឯករាជ្យបានទេ ដោយសារការប្រើប្រាស់អ៊ីនធឺណិត និងសេវាទូរសព្ទចល័តនៅក្នុងតំបន់ភាគច្រើនត្រូវបានកាត់ផ្តាច់។ ជាមួយគ្នានេះ គេ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ភូមិ​នេះ​ត្រូវ​បាន​គេ​កំណត់​គោល​ដៅនោះទេ ខណៈដែលយោធាមិនបានប្រកាសពីការវាយប្រហារណាមួយនោះទេ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ារងការវាយប្រហាដោយអំពើហិង្សាចាប់តាំងពីរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងខែកុម្ភៈឆ្នាំ​២០២១។ បន្ទាប់ពីនោះមក យោធាបានប្រើប្រាស់កម្លាំងដ៍សាហាវដើម្បីបង្ក្រាបបាតុកម្ម និងក្រុមគូប្រជែងដណ្ដើមទឹកដី ហើយមកដល់ពេលនេះទឹកដីមួយចំនួនធំនៃប្រទេសជាប់គាំងក្នុងជម្លោះនៅឡើយ។

រដ្ឋាភិបាលយោធាបានបង្កើនការវាយប្រហារតាមអាកាសក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះទៅលើក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យប្រដាប់អាវុធដែលត្រូវបានគេស្គាល់ថាជាកងកម្លាំងការពារប្រជាជន និងលើក្រុមប្រដាប់អាវុធ​ជនជាតិភាគតិចដែលបានប្រយុទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍ដើម្បីឯករាជ្យភាព។ ក្រុមទាំងពីរនេះ ពេលខ្លះក៏ធ្វើប្រតិបត្តិការរួមគ្នាប្រឆាំងនឹងយោធាផងដែរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម