Connect with us

ព័ត៌មានអន្ដរជាតិ

ដាណឺម៉ាក សោកស្ដាយ​ដែល​ព្រងើយកន្ដើយ​ដាក់ Greenland អស់​រាប់​ឆ្នាំ

បានផុស

នៅ

ប្រទេសដាណឺម៉ាក បានទទួលស្គាល់​ថា ខ្លួនបានព្រងើយកន្តើយជាយូរយារណាស់មកហើយចំពោះការការពាររបស់ Greenland ដែលជាកោះដ៏ធំ និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងជាកោះមួយដែលលោក ដូណាល់ ត្រាំ ចាត់ទុក​ថា​មាន​សារៈសំខាន់សម្រាប់សន្តិសុខរបស់​សហរដ្ឋ​អាមេរិក។

កោះ Greenland (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បានប្រាប់អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ខែ​មករា​ឆ្នាំ​២០២៥​ថា៖ «យើងបានធ្វេសប្រហែសអស់ជាច្រើនឆ្នាំ ដើម្បីធ្វើការវិនិយោគចាំបាច់​លើ​កប៉ាល់ និង​យន្តហោះ ដែលនឹងជួយត្រួតពិនិត្យ​អាណាចក្រ​របស់យើង ហើយនោះជាអ្វីដែលឥឡូវនេះយើងកំពុងព្យាយាមធ្វើ​រឿង​ខ្លះ»។

លោក ត្រាំ ដែល​ត្រៀម​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅថ្ងៃទី​២០​​ខែមករា បាននិយាយ​ថា ការគ្រប់គ្រងរបស់អាមេរិកលើ Greenland ដែលជាដែនដីអធិបតេយ្យភាព​​របស់​ដាណឺម៉ាក​ គឺ​ចាំបាច់​ខ្លាំង ហើយគាត់មិនបានបដិសេធ​ក្នុង​ការ​ប្រើសកម្មភាពយោធា ឬសេដ្ឋកិច្ចប្រឆាំងនឹងដាណឺម៉ាក ដើម្បី​យក Greenland មក​កាន់កាប់​នោះ​ទេ។

​នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីល្ងាចថ្ងៃ​ទី​៩​មករា​ថា លោកស្រីបានស្នើសុំជួបជាមួយលោក ត្រាំ ប៉ុន្តែមិនរំពឹងថានឹង​អាច​មាន​ជំនួប​ណា​មួយ​ នៅ​មុនការចូលកាន់តំណែងរបស់​​គាត់​​​​ឡើយ។

សូម​បញ្ជាក់​ថា Greenland ត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកអស់ជាច្រើនសតវត្សរ៍​មកហើយ ទោះបីជា​ប្រជាពលរដ្ឋ​​ចំនួន ៥៧ ០០០​នាក់​​នៅ​ទីនោះ​​ឥឡូវ​​មាន​សិទ្ធិ​គ្រប់គ្រងកិច្ចការក្នុងស្រុក​ដោយ​ខ្លួន​ឯង​ក៏ដោយ។ យ៉ាងណា បើ​និយាយ​ពី​រឿង​សន្តិសុខ និងកិច្ចការបរទេសរបស់ Greenland វា​នៅតែត្រូវបានគ្រប់គ្រងដោយ​ប្រទេស​ដាណឺម៉ាក​នៅ​ឡើយ។

យោធាអាមេរិក​ បាន​រក្សាវត្តមានអចិន្ត្រៃយ៍នៅឯមូលដ្ឋាន Pituffik Space នៅភាគពាយព្យនៃ Greenland។

Greenland មានសារៈសំខាន់សម្រាប់យោធាអាមេរិក និងប្រព័ន្ធប្រកាសអាសន្នមីស៊ីល​​ប៉ាលិស្ទិក​របស់ខ្លួន ដោយសារ​​កោះ​អាកទិក​ដ៏​ធំ​មួយ​នេះ​ជា​ផ្លូវ​កាត់​​ជិត​បំផុត​ឆ្លង​ពី​អឺរ៉ុប​​ទៅ​កាន់​អាមេរិកខាងជើង។

Greenland គឺជា​ទឹក​ដី​ផ្នែកមួយនៃ​ដាណឺម៉ាកអស់រយៈពេលជាង ៦០០​ឆ្នាំមកហើយ ហើយបានទទួលស្វ័យភាពពី​ដាណឺម៉ាក​ក្នុងឆ្នាំ​១៩៧៩៕

ដោយ៖ ឈាង

ចុចអាន៖ រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម