Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះព្រិល និងព្យុះទឹកកក​នៅបារាំងសម្លាប់មនុស្ស ២ នាក់និងរបួស ២០ នាក់

បានផុស

នៅ

អាជ្ញាធរប្រទេសបារាំង បានឲ្យដឹងថា មនុស្សពីរនាក់បានស្លាប់និង ២០ នាក់ផ្សេងទៀតបានរងរបួសដោយសារអាកាសធាតុដ៏ត្រជាក់នាំយកព្រិលនិងទឹកកកមកគ្របដណ្ដប់ពាសពេញភាគខាងជើងអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់CNN កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ខែ​មករា​ឆ្នាំ​២០២៥។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរតំបន់ Nord នៅភាគខាងជើងប្រទេសបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សម្នាក់ក្នុងចំណោមអ្នកស្លាប់បានរអិលដួលនៅលើចិញ្ចើមផ្លូវមួយ និងបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងររហូតដល់ស្លាប់។ ចំណែកមនុស្សម្នាក់ទៀតត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទីក្រុង Valenciennes។

អាកាស​ធាតុ​ដ៏ត្រជាក់​នេះបាន​ចាប់ផ្ដើមវាយ​ប្រហារ​លើកដំបូង​កាល​ពី​ថ្ងៃ​ពុធ ដែល​ទាមទារ​ឲ្យ​ភ្នាក់ងារ​សង្គ្រោះ​ត្រូវ​ដោះស្រាយ​​បញ្ហា​គ្រោះថ្នាក់ចរាចរណ៍ មនុស្សរអិលដួលដោយសារព្រិល​​ទឹកកក ទឹកជំនន់ និងការសង្គ្រោះបន្ទាន់ផ្សេងទៀត។ ព្រិលធ្លាក់ ភ្លៀងធ្លាក់ជាច្រើនថ្ងៃក៏បានរំខានដល់អាកាសយានដ្ឋាន ខ្សែរថភ្លើង និងផ្លូវថ្នល់ទូទាំងប្រទេស ដែលនាំឱ្យមានការពន្យារពេល និងលុបចោលការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏មមាញឹកផងដែរ។

មិនត្រឹមតែនៅបារាំងនោះទេនៅ​ចក្រភព​អង់គ្លេសក៏មានការព្រមានអំពីអាកាសធាតុផង​ដែរ ដែលសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ -១៦ អង្សាសេ នៅកន្លែងខ្លះ។ អាកាសយានដ្ឋាន Manchester បានបិទផ្លូវរត់របស់ខ្លួនរយៈពេលខ្លី ដោយសារព្រិលធ្លាក់ខ្លាំងនៅព្រឹកថ្ងៃព្រហស្បតិ៍ តែក្រោយមកបើកដំណើរការឡើងវិញ។ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់ចក្រភពអង់គ្លេស Met បានព្រមានអំពីការរំខានការធ្វើដំណើរបន្ថែមទៀតចំពោះសេវាកម្មផ្លូវថ្នល់ និងផ្លូវដែកនៅក្នុងផ្នែកខ្លះ ក៏ដូចជាគ្រោះថ្នាក់ដែលអាចកើតមាននៅក្នុងតំបន់ទឹកកក។ លើសពីនេះការ​ព្រមាន​អំពី​ព្រិល និង​ទឹកកក​ក៏​មាន​សម្រាប់​ប្រទេស​ស្កុតឡេន និង​អៀរឡង់​ខាង​ជើង​ផង​ដែរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ៥៧ នាទីutes មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម