ព័ត៌មានអន្ដរជាតិ
អាមេរិក ខាតបង់ប្រហែល ៥៧ពាន់លានដុល្លារ ព្រោះភ្លើងឆេះព្រៃនៅ LA
យោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន AccuWeather ការខាតបង់សេដ្ឋកិច្ចជាបឋមនៃករណីភ្លើងឆេះព្រៃដ៏អាក្រក់ និងសាហាវបំផុតនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា អាចស្ថិតក្នុងចន្លោះពី ៥២ពាន់លានដុល្លារ ដល់ ៥៧ពាន់លានដុល្លារ។

អ្នកជំនាញ បានឲ្យដឹងថា ការខាតបង់ដ៏សម្បើមនេះ មិនមែនដោយសារតែអគ្គិភ័យបានលេបត្របាក់ផ្ទះអស់ជាច្រើនខ្នងនោះទេ តែព្រោះផ្ទះនៅតំបន់រងគ្រោះសុទ្ធតែមានតម្លៃខ្ពស់ខ្លាំង ដោយជាមធ្យមក្នុងផ្ទះមួយខ្នងថ្លៃជាង ២លានដុល្លារឯណោះ។
គិតមកទល់នឹងពេលនេះ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ ហើយអគារជាង ១ ០០០ខ្នងត្រូវបានបំផ្លាញ ក្រោយទីក្រុង Los Angeles កើតមានភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ អណ្តាតភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ បានលេបត្របាក់ផ្ទះ និងអាជីវកម្ម ដោយបង្ខំអ្នកស្រុកឲ្យភៀសខ្លួនចេញពីទីលំនៅរបស់ពួកគេ ហើយក្នុងចំណោមអ្នករងគ្រោះទាំងនោះក៏មានតារាល្បីៗដូចជា Paris Hilton, Adam Brody, និង Billy Crystal ផងដែរ។
ជុំវិញមហន្តរាយនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសបញ្ចេញជំនួយសហព័ន្ធ ហើយបញ្ជូនឧទ្ធម្ភាគចក្រនិងយន្តហោះពន្លត់អគ្គិភ័យ៣០គ្រឿង ព្រមទាំងយន្តហោះយោធាធុនធ្ងន់ C-130 ទៅកាន់ទីក្រុង Los Angeles។
ស្របពេលជាមួយគ្នានោះមន្ត្រីក្រុង Los Angeles កំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតនៃសោកនាដកម្មភ្លើងឆេះព្រៃនេះ ខណៈមានការសង្ស័យថា វាអាចផ្តើមចេញពីការលួចដុត ហើយបើរកឃើញថា វាបង្កឡើងដោយមនុស្សលួចដុតមែននោះ អ្នកប្រព្រឹត្តនឹងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម៕
ដោយ៖ ឈាង
ចុចអាន៖ ក្រុង LA ប្រាប់ឲ្យពលរដ្ឋត្រៀមចិត្តត្រៀមកាយ ចំពោះភ្លើងឆេះព្រៃ ដែលរឹតតែអាក្រក់ នាពេលខាងមុខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី