ព័ត៌មានអន្ដរជាតិ
ប្រទេសប៉ូឡូញថា នឹងការពារលោក Benjamin Netanyahu ពីការចាប់ខ្លួនរបស់ICC
រដ្ឋាភិបាលប៉ូឡូញ បានប្រកាសថានឹងការពារលោក Benjamin Netanyahu ពីការចាប់ខ្លួនដែលអាចកើតមានពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) និងសន្យាថា មិនថានាយករដ្ឋមន្ត្រីឬមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល អាចធ្វើដំណើរដោយសេរីទៅកាន់ប្រទេសប៉ូឡូញក្នុងថ្ងៃខួបលើកទី ៨០ នៃការរំដោះជុំរុំ Auschwitz-Birkenau ពីអាល្លឺម៉ង់នៅចុងខែនេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានសរសេរទៅកាន់ នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk ដោយសុំឱ្យលោក Netanyahu ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីរំលឹកនេះ«ដោយមិនមានការរារាំង» ដោយសារលក្ខណៈពិសេសនៃព្រឹត្តិការណ៍នេះ ខណៈដែលលោក Netanyahu កំពុងប្រឈមមុខនឹងដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
ជាការឆ្លើយតប លោក Donald Tusk កាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្តីសម្រេចថា៖ «រដ្ឋាភិបាលប៉ូឡូញចាត់ទុកការចូលរួមដោយសុវត្ថិភាពរបស់មេដឹកនាំអ៊ីស្រាអែលក្នុងពិធីបុណ្យរំលឹកខួបនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០៥ ដែលជាផ្នែកមួយនៃការឧទ្ទិសដល់ប្រជាជាតិជ្វីហ្វ ដែលកូនស្រី និងកូនប្រុសរាប់លាននាក់បានក្លាយជាជនរងគ្រោះនៃការសម្លាប់រង្គាលដែលបានធ្វើឡើងដោយ Third Reich (អាល្លឺម៉ង់ណាស៊ី)»។ លោក Tusk ក៏បានប្រាប់អ្នកយកព័ត៌មានថា៖ «មិនថាជានាយករដ្ឋមន្ត្រី ប្រធានាធិបតី ឬជារដ្ឋមន្ត្រីអ៊ីស្រាអែលដែលនឹងមកចូលរួមការប្រារព្ធពិធីនៅ Auschwitz នឹងត្រូវបានធានាសុវត្ថិភាព ហើយនឹងមិនត្រូវបានឃុំខ្លួនឡើយ។»

គួររម្លឹកថា កាលពីខែវិច្ឆិកា តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់លោក Yoav Gallant ក៏ដូចជាមេបញ្ជាការក្រុមហាម៉ាស លោក Ibrahim a-Masri ដែលត្រូវបានគេស្គាល់ថា Mohammed Deif ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ក្នុងនាមជារដ្ឋសមាជិករបស់ ICC ប៉ូឡូញ តម្រូវឱ្យឃុំខ្លួនជនសង្ស័យដែលប្រឈមនឹងដីកាចាប់ខ្លួន ប្រសិនបើពួកគេស្ថិតលើទឹកដីរបស់ខ្លួន ប៉ុន្តែតុលាការមិនមានវិធីដើម្បីអនុវត្តវានោះទេ។ អ៊ីស្រាអែលមិនមែនជាសមាជិករបស់ ICC ទេ ហើយជំទាស់នឹងយុត្តាធិការមួយនេះ។ អ៊ីស្រាអែលបានថ្កោលទោសដីកាចាប់ខ្លួនលោក Netanyahu និងលោក Gallant ដោយនិយាយថាខ្លួនបានធ្វើសកម្មភាពក្នុងការការពារខ្លួនដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាឆ្នាំ ២០២៣ ពីក្រុមហាម៉ាស។
ទោះយ៉ាងណាវាមិនច្បាស់ថាតើលោក Netanyahu នឹងចូលរួមដែរឬទេ ព្រោះលោក មិនបាននិយាយថាតើលោកនឹងចូលរួមពិធីរំលឹកនៅ Auschwitz ឬយ៉ាងណានោះទេ ប៉ុន្តែលោកធ្លាប់បានចូលរួមក្នុងពីធីគម្រប់ខួបនេះកាលពីលើកមុន។
គួរបញ្ជាក់ថាមនុស្សជាង ១.១ លាននាក់ ដែលភាគច្រើនជាជនជាតិជ្វីហ្វ បានស្លាប់នៅក្នុងបន្ទប់ទណ្ឌកម្ម ឬពីការអត់ឃ្លាន ត្រជាក់ និងជំងឺនៅ Auschwitz ដែលអាល្លឺម៉ង់ណាស៊ីបានបង្កើតឡើងនៅក្នុងប្រទេសប៉ូឡូញនិងកាន់កាប់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា