Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រធានាធិបតី និង​អតីត​ប្រធានាធិបតី​៥​រូប ចូលរួម​បុណ្យ​សព​លោក Jimmy Carter

បានផុស

នៅ

ប្រធានាធិបតី និង​អតីត​ប្រធានាធិបតី​ចំនួន ៥​រូប បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់លោក Jimmy Carter ដែល​ជា​អតីត​ប្រធានាធិបតី​ទី​៣៩​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​៩​ខែ​មករា​ឆ្នាំ​២០២៥។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាន​ប្រធានាធិបតី និង​អតីត​ប្រធានាធិបតី​​ទាំង​នោះ មាន​ដូចជា ប្រធានាធិបតី​បច្ចុប្បន្ន​និង​ជិត​ផុត​អាណត្តិ​លោក Joe Biden, ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ម្ដង​ទៀត​លោក Donald Trump, អតីត​ប្រធានាធិបតី​លោក​ Barack Obama, លោក George W Bush និងលោក Bill Clinton។

លោក Carter បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០២៤។ លោក​​​ធ្លាប់​បម្រើ​តួនាទី​ជា​ប្រធានាធិបតី​អាមេរិក​ចន្លោះ​ពី​ឆ្នាំ​១៩៧៧​ដល់​ឆ្នាំ​១៩៨១។ លោក​គឺ​​ជា​​ប្រធានាធិបតី​ដែល​មាន​អាយុ​វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក និង​ជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​មាន​​អាយុ​ដល់​ទៅ ១០០​ឆ្នាំ។

លោក Carter បានទទួលពានរង្វាន់​ណូបែល​សន្តិភាព​​​​ក្នុងឆ្នាំ​២០០២ សម្រាប់កិច្ចខិតខំប្រឹងប្រែង​ក្នុងការស្វែងរក «ដំណោះស្រាយដោយសន្តិភាពចំពោះជម្លោះអន្តរជាតិ ការជំរុញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។

លោក Carter គឺជាប្រធានាធិបតីអាមេរិកម្នាក់ក្នុងចំណោមប្រធានាធិបតីអាមេរិកបួននាក់ផ្សេងទៀត ដូចជា Theordore Roosevelt, Woodrow Wilson និង Barack Obama ដែលបានឈ្នះពានរង្វាន់នេះ៕

លោក Jimmy Carter (រូបភាព៖ សេតវិមាន)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម