ព័ត៌មានអន្ដរជាតិ
ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនឡើងទ្វេដង
កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែមករា មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅទីក្រុង Los Angeles មានចំនួន៥នាក់ ប៉ុន្តែយ៉ាងណាត្រឹមមួយថ្ងៃប៉ុណ្ណោះតួលេខនេះ បានហក់ឡើងដល់ទៅទ្វេដងពោលគឺឈានដល់ ១០នាក់ បើគិតត្រឹមរសៀលថ្ងៃសុក្រទី១០ខែមករា។

យ៉ាងណាក្តី ក្រុមមន្ត្រីផ្នែកកោសល្យវិច័យ មិនទាន់កំណត់អត្តសញ្ញាណអ្នកស្លាប់ទាំងអស់បានទេ ដោយយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល៣-៤សប្តាហ៍ដែរ។
បច្ចុប្បន្ន ទីក្រុង Los Angeles កំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃយ៉ាងច្រើន ប៉ុន្តែក្នុងនោះមានអគ្គិភ័យសកម្មចំនួន៥ ដែលកំពុងឆេះរោលរាលសាហាវបំផុត។ ទាំងនោះមានដូចជា Palisades, Eaton, Kenneth, Hurst និង Lidia។

Palisades គឺជាភ្លើងឆេះព្រៃធំជាងគេបំផុតក្នុងចំណោមអគ្គិភ័យទាំង៥នេះ ដោយវាឆាបឆេះលើផ្ទៃដីជាង ៨ ០៩៣ហិកតា ខណៈក្រុមពន្លត់អគ្គិភ័យ ទើបគ្រប់គ្រងបាន៦%ប៉ុណ្ណោះ។
បន្ទាប់ពីមកទៀតគឺភ្លើងឆេះព្រៃ Eaton បានឆាបឆេះលើផ្ទៃដី ៥ ៦៦៥ហិកតា គ្រប់គ្រងមិនបានទាំងស្រុង, ភ្លើងឆេះព្រៃ Kenneth ឆាបឆេះលើផ្ទៃដី ៣៨៨ហិកតា គ្រប់គ្រងមិនបានទាំងស្រុង, ភ្លើងឆេះព្រៃ Hurst ឆាបឆេះលើផ្ទៃដី ២៨៣ហិកតា គ្រប់គ្រងបាន១០% និងចុងក្រោយភ្លើងឆេះព្រៃ Lidia ឆាបឆេះលើផ្ទៃដី ២៨៣ហិកតា គ្រប់គ្រងបាន៦០%។

ជុំវិញបញ្ហានេះដែរ យោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន AccuWeather, ការខាតបង់សេដ្ឋកិច្ចជាបឋមនៃករណីភ្លើងឆេះព្រៃដ៏អាក្រក់ និងសាហាវបំផុតនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា អាចស្ថិតក្នុងចន្លោះពី ៥២ពាន់លានដុល្លារ ដល់ ៥៧ពាន់លានដុល្លារ។
អ្នកជំនាញ បានឲ្យដឹងថា ការខាតបង់ដ៏សម្បើមនេះ មិនមែនដោយសារតែអគ្គិភ័យបានលេបត្របាក់ផ្ទះអស់ជាច្រើនខ្នងនោះទេ តែព្រោះផ្ទះនៅតំបន់រងគ្រោះសុទ្ធតែមានតម្លៃខ្ពស់ខ្លាំង ដោយជាមធ្យមក្នុងផ្ទះមួយខ្នងថ្លៃជាង ២លានដុល្លារឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុង LA ប្រាប់ឲ្យពលរដ្ឋត្រៀមចិត្តត្រៀមកាយ ចំពោះភ្លើងឆេះព្រៃ ដែលរឹតតែអាក្រក់ នាពេលខាងមុខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ