Connect with us

ព័ត៌មានអន្ដរជាតិ

ស្វែងយល់​អាការ​ខុស​គ្នា​រវាង​អ្នក​វិជ្ជមាន និង​អវិជ្ជមាន​កូវីដ ក្រោយ​ចាក់​វ៉ាក់សាំង

បានផុស

នៅ

មនុស្ស​រាប់​លាន​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​រួច​មក​ហើយ ភាគច្រើន​​ពួកគេ​​ជួប​ប្រទះ​នូវ​ផល​ប៉ះពាល់​តិចតួច​នៅ​ថ្ងៃ​បន្ទាប់ ​ដូចជា​ឈឺ​ដៃ ​ក្ដៅ​ខ្លួន​ស្រាល​ៗ ឈឺក្បាល​ឬ​អស់កម្លាំង។ ប្រតិកម្ម​បែបនេះ​មិន​ត្រឹម​តែ​ជា​រឿង​ធម្មតា​ទេ ​ហើយក៏​លេចឡើង​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ រួចបាត់​ទៅ​វិញ​នា​ពេល​ក្រោយ ប៉ុន្តែ​​ក៏​អាច​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា ​វ៉ាក់សាំង​កំពុង​ដំណើរការ​ផង​ដែរ។

នេះ​ជា​ប្រតិកម្ម​សម្រាប់​មនុស្ស​ធម្មតា ​ចុះ​អ្នក​ដែល​​វិជ្ជមាន​កូវីដ​វិញ​មាន​ប្រតិកម្ម​យ៉ាងណា?

ការ​សិក្សា​ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា​ ចំពោះ​អ្នក​ដែល​ធ្លាប់​ឆ្លង​វីរុស SARS-CoV-2 អាច​ត្រូវការ​វ៉ាក់សាំង mRNA មួយ​ដូស​ប៉ុណ្ណោះ​ ព្រោះ​ពួកគេ​ចាប់ផ្ដើម​ផលិត​អង្គ​បដិ​ប្រាណ​ក្នុង​បរិមាណ​ច្រើន​ប្រឆាំង​នឹង​វីរុស​បន្ទាប់​ពី​ចាក់​ដំបូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្រាវជ្រាវ​មួយ​បាន​ប្រៀបធៀប​ភាព​ញឹកញាប់​នៃ​ប្រតិកម្ម ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង Pfizer ឬ Moderna ក្នុង​ចំណោម​មនុស្ស ២៣១ នាក់​ ដែល​ធ្លាប់​ធ្វើ​តេស្ត​វិជ្ជមាន SARS-CoV-2 បាន​រក​ឃើញ​ថា​ ពួកគេ​នឹង​បញ្ចេញ​រោគសញ្ញា​ដូចជា​ឈឺចាប់​ឬ​ហើម​នៅ​កន្លែង​ចាក់​ថ្នាំ​​។ ប៉ុន្តែ​ក៏​មាន​ប្រតិកម្ម​ខ្លះៗ​នៃ​រាងកាយ​ទាំងមូល​ដូចជា​អស់កម្លាំង (៩%) ឈឺក្បាល (៨%)​ គ្រុនញាក់ ​( ៤%) ក្ដៅ​ខ្លួន​និង​ឈឺ​សាច់ដុំ​ឬ​ឈឺ​សន្លាក់​ជាដើម​ ភាគច្រើន​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ដំបូង​បន្ទាប់​ពី​ទទួល​ថ្នាំ​បង្ការ​ឬ​អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ។

ទោះ​យ៉ាង​ណា​ប្រមាណ​ជា ១ភាគ៣ នៃ​អ្នក​ដែល​ធ្លាប់​មាន​ជំងឺ​កូវីដ បាន​រាយការណ៍​ថា​ យ៉ាង​ហោច​ណាស់​ពួកគេ​មាន​ប្រតិកម្ម​ស្រាល​ក្នុងរយៈពេល ៧ ថ្ងៃ​ បើ​ប្រៀបធៀប​ទៅ​នឹង ១៩% នៃ​អ្នក​ដែល​មិន​មាន​ជំងឺ​កូវីដ ។ ផល​រំខាន​តិច​តួច​ទាំង​នោះ​គឺ​ជា​សញ្ញា​ធម្មតា​មួយ​ ដែល​បង្ហាញ​ថា ​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​កើន​ឡើង​នូវ​ការ​ការ​ពារ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង។

វ៉ាក់សាំង​បាន​បង្រៀន​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​ស្គាល់​និង​ឆ្លើយតប​នឹង​ធាតុ​បង្ក​ជំងឺ​ ដោយ​ណែនាំ​ទម្រង់​វីរុស​ប្រូតេអ៊ីន​មេរោគ​ឬ​ការ​ណែនាំ​ហ្សែន​សម្រាប់​បង្កើត​ប្រូតេអ៊ីន​ទាំង​នេះ​ចូល​ក្នុង​ខ្លួន​ ដូច្នេះ​នៅ​ពេល​អ្នក​ជំងឺ​ជួប​ប្រទះ​នឹង​ភ្នាក់ងារ​បង្ក​រោគ​នោះ ​រាងកាយ​ពួកគេ​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​វា​បាន​យ៉ាង​ឆាប់រហ័ស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖gavi.org

ចុចអាន៖ក្រុម​មនុស្ស​មាន​ជំងឺ​រ៉ាំរ៉ៃ​ទាំងនេះ ត្រៀម​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​កូវីដ

ចុចអាន៖ការពារខ្លួន! ឆ្លងកូវីដ១៩ហើយ អាច​មាន​ផលវិបាកច្រើនទៅថ្ងៃក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម