ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះកូវីដនៅថៃ ធ្ងន់ជាងម្សិលមិញ! ឆ្លងថ្មីរហូតដល់២៤៨ករណី និងស្លាប់ម្នាក់
នៅថ្ងៃពុធនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថាមានការឆ្លងថ្មីចំនួន២៤៨ករណី ដែលក្នុងនោះមាន៦នាក់ជាករណីនាំចូលនិងមានអ្នកស្លាប់ម្នាក់។

ក្នុងចំណោមករណីថ្មី មានមនុស្ស៧៩នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។ ខេត្ត Samut Sakhon ឈរនៅលើគេក្នុងបញ្ជីដោយមាន២៦ករណី, Nakhon Pathom ១៣ករណី, បាងកក១៣ករណី, Tak ៩ករណី, Ratchaburi ៥ករណី, Samut Prakan ៣ករណី, Suphanburi ៣ករណី, Phetchaburi ២ករណី, Songkhla ២ករណី, Pathum Thani ១ករណី, Nonthaburi ១ករណីនិង Si Sa Ket ១ករណី។

អ្នកនាំពាក្យរបស់ CCSA លោកស្រី Apisamai Srirangsan បាននិយាយថា មជ្ឈមណ្ឌលនេះមានការព្រួយបារម្ភអំពីចង្កោមផ្ទុះកូវីដក្នុងផ្សារ Bang Khae ខណៈដែលឈ្មួញបានធ្វើដំណើររវាងខេត្តនានាក្នុងគោលបំណងធ្វើពាណិជ្ជកម្ម។
ចំពោះករណីនាំចូល មានជនជាតិថៃចំនួន៣នាក់ អង់គ្លេសម្នាក់ ឥណ្ឌាម្នាក់និងឥណ្ឌូណេស៊ីម្នាក់ដែលធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ឥណ្ឌូណេស៊ី ចក្រភពអង់គ្លេសនិងអារ៉ាប់រួម។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៤០នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃពុធ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៧,៤០២ករណី។ មនុស្សចំនួន ២៦,៣៣៩នាក់បានជាសះស្បើយ ហើយអ្នកស្លាប់បានកើនឡើងដល់៨៨នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ធ្ងន់ធ្ងរ! ផ្ទុះកូវីដនៅបាងកក ថៃរកឃើញអ្នកឆ្លងថ្មី ១៤៩ករណី
ចុចអាន៖ ថៃ ឲ្យអ្នកទេសចរធ្វើចត្តាឡីស័កលើទូកកម្សាន្តដើម្បីរកចំណូល

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល