Connect with us

ព័ត៌មានអន្ដរជាតិ

កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត

បានផុស

នៅ

រដ្ឋកាលីហ្វ័រញ៉ា ត្រូវរងការវាយប្រហារដោយគ្រោះរញ្ជួយដីផ្ទួនៗ ស្របពេលដែលភ្លើងឆេះព្រៃនៅ Los Angeles ក៏បន្តកញ្ជ្រោលខ្លាំង មិនទាន់មើលឃើញសញ្ញាធូរស្រាល។

(រូបថត៖ USSG)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Daily Mail កាលពីថ្ងៃសុក្រទី១០ខែមករាឆ្នាំ២០២៥, រញ្ជួយដីដំបូងកើតឡើងនៅឈូងសមុទ្រ San Francisco ដោយចំណុចកណ្តាលមានចម្ងាយប្រហែល៨គីឡូម៉ែត្រ ភាគនិរតីស្ពាន Golden Gate ហើយក្រោយមកក៏មានការរញ្ជួយកម្រិត២.២រ៉ិចទ័រ និង២.៥រ៉ិចទ័រជាបន្តបន្ទាប់។

ទោះបីជាយ៉ាងណាក៏ដោយ ព្រោះតែការរញ្ជួយនេះមានកម្រិតស្រាល វាមិនបង្កឲ្យមានការខូចខាតអ្វីនោះទេ ហើយក៏មិនប៉ះពាល់ដល់មនុស្សដែរ។

(រូបថត៖ AP)

រញ្ជួយដីនេះកើតឡើងចំពេល ភ្លើងឆេះព្រៃដ៏កាចសាហាវនៅទីក្រុង Los Angeles បានឆាបឆេះលើផ្ទៃដីសរុប ១១ ៧៥៧ហិកតា ដុតកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធជាង ១០ ០០០។

ភ្លើង​​​​ឆេះ​ព្រៃ​​​នៅ​ទីក្រុង​ Los Ageles ឈាន​ចូល​ដល់​ថ្ងៃទី​៤​ហើយគិតត្រឹមថ្ងៃ​សុក្រ ខណៈកងពន្លត់អគ្គិភ័យ កំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia រីឯតួលេខមនុស្សស្លាប់ កើនដល់១១នាក់ ចំណែកមនុស្ស​​ជិត​​២០ម៉ឺន​នាក់ ​ត្រូវ​បង្ខំ​​ជម្លៀស​​ចាក​ចេញ​ពី​ផ្ទះ​​សម្បែង។

(រូបថត៖ AP)

ដំបូងឡើយ អាជ្ញាធរចង្អុលទៅបម្រែបម្រួល​អាកាសធាតុ គ្រោះរាំងស្ងួត​យូរនិងខ្យល់បកខ្លាំងជាដើមហេតុបង្កឲ្យមានមហន្តរាយនេះ ប៉ុន្តែក្រោយមក ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការដុតព្រៃ។

ជុំវិញបញ្ហានេះដែរ​ យោង​តាម​​​ការ​ប៉ាន់ស្មាន​របស់​ក្រុមហ៊ុន AccuWeather, ការ​ខាតបង់​​សេដ្ឋកិច្ច​ជា​បឋម​នៃ​ករណី​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់ និង​សាហាវ​​​បំផុត​នៅ​​ទី​ក្រុង Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា អាច​ស្ថិត​​ក្នុង​​ចន្លោះ​ពី ៥២​ពាន់​លាន​ដុល្លារ ដល់​ ៥៧​ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនឡើងទ្វេដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម