ព័ត៌មានអន្ដរជាតិ
អាជ្ញាធរនឹងដាក់ទោសម្ចាស់ដ្រូនដែលប៉ះពារយន្តហោះក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនៅ Los Angeles
យន្តហោះពន្លត់អគ្គីភ័យដែលប្រតិបត្តិការនៅលើភ្លើងឆេះព្រៃតំបន់ Palisades បានប៉ះជាមួយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហើយអាជ្ញាធរអាចដាក់ពិន័យម្ចាស់ដ្រូនជាប់គុករយៈពេល១ឆ្នាំនិងពិន័យជាប្រាក់ចំនួន៧៥០០០ដុល្លារ។

យោងការចុះផ្សាយរបស់ Sky News រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានចេញសេចប្រកាសមួយឲ្យដឹងថា យន្តហោះដែលប្រតិបត្តិការក្នុងបេសកកម្មពន្លត់អគ្គីភ័យនោះ បានចុះចតដោយសុវត្ថិភាព បន្ទាប់ពីការប៉ះទង្គិចជាមួយដ្រូន ហើយ FAA កំពុងតែស៊ើបអង្កេតឧបត្តិហេតុដែលបានកើតឡើង។
តាមការចុះផ្សាយដែលស្រង់ខ្លឹមសារពីសេចក្តីប្រកាសរបស់ FAA វាជាបទល្មើសចំពោះការរំខានកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យនៅទីសាធារណៈដែលអ្នកប្រព្រឹត្តនឹងត្រូវទទួលទោសជាប់គុករហូតដល់១២ខែ ហើយ FAA ក៏នឹងអាចពិន័យម្ចាស់ដ្រូននោះរហូតដល់ទឹកប្រាក់៧៥០០០ដុល្លារ ចំពោះសកម្មភាពរំខាននេះចំពោះការឆ្លើយតប់ការពន្លត់ភ្លើងឆេះព្រៃ។
Sky news បានស្រង់សេចក្តីប្រកាសនោះថា៖«FAA ចាត់ការរឿងនេះដោយតឹងរឹងបំផុតនិង ពិចារណាចាត់វិធានការអនុវត្តយ៉ាងបន្ទាន់ចំពោះបទល្មើសបែបនេះ»។
យោងការចេញផ្សាយរបស់ CNN យន្តហោះដែលបានបុកជាមួយដ្រូនស៊ីវិលនោះជា ប្រភេទយន្តហោះ CL-415 ដែលផ្ទុកទឹកបានច្រើនដែលគេហៅថា “Super Scooper” របស់កាណាដាដែលប្រតិបត្តិការពន្លត់អគ្គីភ័យនៅ Palisades កាលពីថ្ងៃព្រហស្បតិ៍។ វាអាចផ្ទុកទឹកបានរហូតដល់ ១៥០០ហ្កាឡុន ដើម្បីទម្លាក់នៅកន្លែងភ្លើងឆេះ៕
ដោយ រ៉ាន់ រើយ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ