Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ៖ ជំនួប​ជាមួយ​ ពូទីន កំពុង​ត្រូវ​បាន​រៀបចំ​ហើយ

បានផុស

នៅ

ប្រធានាធិបតី​ទើប​ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចប្រជុំ​​រវាង​លោក និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉្លាឌឺមៀរ ពូទីន កំពុងត្រូវបានបង្កើតឡើង​ហើយ ប៉ុន្តែ​លោក​​មិនបាន​បញ្ជាក់​ពី​​កាល​បរិច្ឆេទ​សម្រាប់កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរនោះទេ។

លោក ដូណាល់ ត្រាំ និង​លោក វ៉្លាឌឺមៀរ ពូទីន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយនៅក្នុងសុន្ទរកថាមុនពេលកិច្ចប្រជុំជាមួយអភិបាលរដ្ឋនៅ​រមណីយដ្ឋាន Mar-a-Lago ក្នុងទីក្រុង Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៩​ខែ​មករា​ឆ្នាំ​២០២៥​ថា៖ «គាត់ចង់ជួប ហើយយើងកំពុងរៀបចំវា។ ប្រធានាធិបតីពូទីនចង់ជួប។ គាត់បាននិយាយ​​ជា​សាធារណៈ ហើយយើងត្រូវតែបញ្ចប់សង្រ្គាមនោះ។ នោះ​ជា​ភាព​រញ៉េរញ៉ៃ​ដ៏​បង្ហូរ​ឈាម» ដោយ​សំដៅ​លើ​​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន។

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រ​ទី​១០​មករា​ថា លោក ពូទីន បើកចំហដើម្បីពិភាក្សាជាមួយលោក ត្រាំ ហើយថា ទីក្រុងមូស្គូមិនមានលក្ខខណ្ឌចាំបាច់សម្រាប់រៀបចំកិច្ចប្រជុំនោះទេ។

អ្នកនាំពាក្យរបស់លោក ពូទីន លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រធានាធិបតីបាននិយាយម្តងហើយម្តងទៀតអំពីការបើកចំហរបស់គាត់ក្នុងការទាក់ទងជាមួយមេដឹកនាំអន្តរជាតិ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក រួមទាំងលោក ដូណាល់ ត្រាំ»។

លោក Peskov បានបន្ថែម​ថា វិមានក្រឹមឡាំងបានស្វាគមន៍ «ការត្រៀមខ្លួនរបស់ ត្រាំ ក្នុងការដោះស្រាយបញ្ហាតាមរយៈការសន្ទនា។ វា​គ្មានលក្ខខណ្ឌតម្រូវទេ។ អ្វី​ដែល​ទាមទារ​គឺ​​ឆន្ទៈ​នយោបាយទៅវិញទៅមក ​ដើម្បី​ដោះស្រាយ​បញ្ហា​តាមរយៈ​ការសន្ទនា»។

សូម​បញ្ជាក់​ថា កន្លង​មកលោក ត្រាំ បាន​រិះគន់​ជា​ញឹក​ញាប់​ចំពោះ​ជំនួយ​យោធា​ដ៏​ច្រើន​ដែល​អាមេរិក​បាន​បញ្ជូន​ទៅ​ក្រុងកៀវ។

ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមមក អាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃដិន បានសន្យា​ផ្តល់ជំនួយជាង ១៧៥​ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងជំនួយសន្តិសុខជាង ៦០​ពាន់លានដុល្លារផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេ​មិនប្រាកដទេថាតើជំនួយនឹងបន្តក្នុង​​​​ជំហរ​យ៉ាង​ដូចម្ដេច​ទៀត​ក្រោមការដឹកនាំរបស់លោក ត្រាំ នៅ​ក្នុង​អាណត្តិ​ថ្មី ខណៈ​ដែល​គាត់​បាននិយាយថា គាត់ចង់ធ្វើឲ្យ​សង្រ្គាមឈានដល់ទីបញ្ចប់យ៉ាងឆាប់រហ័ស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៨ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម