ព័ត៌មានអន្ដរជាតិ
វិនាសកម្មនៅ Los Angeles ផ្អែកតាមសុភាសិតខ្មែរ «សូវស្លាប់បា កុំឱ្យស្លាប់មេ លិចទូកកណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ»
ត្រឹមរយៈពេល៤ថ្ងៃ តំបន់ដែលគ្របដណ្តប់ដោយព្រៃឈើពណ៌បៃតងស្រស់ស្អាត មានការរចនានិងតុបតែងស្រស់ត្រកាល តំបន់រស់នៅដោយបណ្តុំអភិជន អ្នកជំនួញ អ្នកនយោបាយ តារាសម្តែងលំដាប់ពិភពលោកល្បីៗជាច្រើនរូប និងជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធស្រស់ស្អាត ប្រណីតនៅក្នុងប្រទេសដ៏ស៊ីវិល័យលើលោក បានក្លាយជាវាលរហោឋាន ដោយសារកម្លាំងអគ្គី (ភ្លើង)ដែលផ្តើមពីចំណុចដ៏តូចមួយ និងរុញច្រានល្បឿនដោយកម្លាំងខ្យល់ដ៏ខ្លាំង។
ផ្ទៃដីព្រៃលាយឡំដោយលំនៅឋានប្រណីតៗ ដែលមានទំហំចូលម៉ឹនហិកតា ត្រូវបានបំផ្លាញត្រឹមមួយប៉ប្រិចភ្នែក ដោយបន្សល់ទុកនូវវិនាសកម្មធម្មជាតិ និងក្តីសោកសង្រេងនិងការសោកស្តាយធនធានដែលខិតខំកសាងបន្តិចម្តងៗ ពីមនុស្សមួយជំនាន់ទៅមនុស្សមួយជំនាន់។
ប្រតិបត្តិការទប់ស្កាត់ការរីករាលដាលមិនទទួលបានជោគជ័យដូចការរំពឹងទុក ដោយសារកម្លាំងខ្យល់បកដ៏ខ្លាំង ជំរុញល្បឿននៃការឆេះរាលដាលកាន់តែខ្លាំងស្របពេលអាកាសធាតុស្ងួតហែងរយៈពេលយូរ បានជំរុញឲ្យការរាលដាលនេះកាន់តែឆាប់ និងបង្កវិនាសកម្មធ្ងន់ធ្ងរមិនធ្លាប់មិក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
តាមការវាយតម្លៃបឋម ទំហំនៃការខាតបង់ក្នុងអគ្គីភ័យមិនដល់១សប្តាហ៍នេះ មានទំហំដល់ទៅរាប់សិបពាន់លានដុល្លារ ដែលនឹងត្រូវប្រើពេលយូររហូតដល់រាប់សិបឆ្នាំដើម្បីស្តារស្ថានភាពនោះឡើងវិញ។
ខាងក្រោមនេះ ជាទិដ្ឋភាពខ្លះក្រោយភ្លើងឆេះនៅទីក្រុង Los Angeles រដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាទីដែលអគ្គីភ័យបានចាប់ផ្តើមឆេះកាលពីថ្ងៃអង្គារ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ