ព័ត៌មានអន្ដរជាតិ
ទើបដើមឆ្នាំ២០២៥ ពិភពលោកជួបគ្រោះកាចផ្ទួនៗ ស្លាប់មនុស្សរាប់រយនាក់
ចូលឆ្នាំ២០២៥មិនទាន់បានកន្លះខែផង ពិភពលោកបានជួបគ្រោះកាចផ្ទួនៗ បណ្តាលឲ្យមនុស្សស្លាប់រាប់រយនាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងមហន្តរាយ។
១. អំពើភេរវកម្មនៅអាមេរិក ថ្ងៃទី១ខែមករា
មនុស្សចំនួន១៥នាក់ត្រូវបាត់បង់ជីវិតក្នុងវាយប្រហារភេរវកម្មនៅទីក្រុង New Orleans នៃរដ្ឋ Louisiana ដោយភេរវករបានបើករថយន្តភីកអាប់មួយគ្រឿង បុករះមនុស្ស។ បូលិសបញ្ជាក់ថា ភេរវករមានឈ្មោះ Shamsud-Din Jabbar ជាពលរដ្ឋអាមេរិកនិងជាអតីតយុទ្ធជន មកពីរដ្ឋ Texas ប៉ុន្តែរូបគេមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម។

២. រញ្ជួយដីនៅទីបេ ថ្ងៃទី៧ខែមករា
រញ្ជួយដីកម្រិតធ្ងន់៧.១រ៉ិចទ័រ បានវាយប្រហារទីក្រុង Shigatse បណ្តាលឲ្យមនុស្សស្លាប់១២៦នាក់ និងជាង១៨៨នាក់រងរបួស។ រញ្ជួយដីនេះមានចំណុចកណ្តាល ក្នុងទីប្រជុំជន Tsogo ជាមួយជម្រៅ១០គីឡូម៉ែត្រ។

៣. ភ្លើងឆេះព្រៃនៅ Los Angeles ថ្ងៃទី៨ខែមករា
ភ្លើងឆេះព្រៃសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia បានវាយប្រហារទីក្រុង Los Angeles ខណៈតួលេខមនុស្សស្លាប់ កើនដល់១១នាក់ ចំណែកមនុស្សជិត២០ម៉ឺននាក់ ត្រូវបង្ខំជម្លៀសចាកចេញពីផ្ទះសម្បែង។ អគ្គិភ័យដ៏កាចសាហាវនេះ បានឆាបឆេះលើផ្ទៃដីសរុប ១១ ៧៥៧ហិកតា និងដុតកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធជាង ១០ ០០០៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ