ព័ត៌មានអន្ដរជាតិ
មិនធ្លាប់ជួបសោះក្នុងរយៈពេល៣ខែ! ឥណ្ឌាមានអ្នកឆ្លងកូវីដខ្ពស់បំផុត មួយថ្ងៃ ជិត៣ម៉ឺនករណី
ទិន្នន័យពីក្រសួងសុខាភិបាលបានបង្ហាញនៅថ្ងៃពុធនេះថា ករណីឆ្លងវីរុសកូវីដ១៩ប្រចាំថ្ងៃរបស់ប្រទេសឥណ្ឌា បានកើនឡើង២៨,៩០៣ករណី។
វាគឺជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៣ខែធ្នូមក។ តួលេខនេះបាននាំឲ្យករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់១១.៤៤លានករណី។ ចំនួនអ្នកស្លាប់ថ្មីមាន១៨៨នាក់ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលពីរខែចុងក្រោយ ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៥៩,០៤៤នាក់។
ឥណ្ឌា ជាប្រទេសមានអត្រាឆ្លងកូវីដខ្ពស់បំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល។
ជិត៦២ភាគរយនៃការឆ្លងក្នុងរយៈពេល២៤ម៉ោងចុងក្រោយ និង៤៦ភាគរយនៃការស្លាប់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Maharashtra ភាគខាងលិច ដែលជាកន្លែងរងផលប៉ះពាល់ខ្លាំងបំផុតរបស់ប្រទេសនេះ។
រដ្ឋាភិបាលសហព័ន្ធបានស្តីបន្ទោសការកើនឡើងយ៉ាងខ្លាំងនេះទៅលើមនុស្សដែលប្រមូលផ្តុំគ្នា និងការស្ទាក់ស្ទើរមិនព្រមពាក់ម៉ាស់ព្រមទាំងការមិនអនុវត្តវិធានការគម្លាតសង្គម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ២៤ម៉ោងចុងក្រោយ ឥណ្ឌាមានអ្នកឆ្លងកូវីដជាង២ម៉ឺននាក់
ចុចអាន៖ អាហ្រ្វិកខាងត្បូង ស្នើឲ្យឥណ្ឌា យកវ៉ាក់សាំងកូវីដ ១លានដូសទៅវិញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?