Connect with us

ព័ត៌មានអន្ដរជាតិ

ដោយសារជម្លោះ កូនប្រសាស្រីដាក់ថ្នាំបំពុលសម្លាប់មួយគ្រួសារខាងប្ដី នៅឯប្រេស៊ីល

បានផុស

នៅ

ករណីឃាតកម្មដ៏គួរឲ្យរន្ធត់មួយ ទើបតែត្រូវបានរកឃើញនៅក្នុងទីក្រុង Torres ភាគខាងត្បូងប្រទេសប្រេស៊ីល នៅពេលដែលកូនប្រសាស្រីត្រូវចោទប្រកាន់ថា បានបំពុលនំបុណ្យណូអែលជាមួយនឹងសារធាតុអាសេនិច បណ្តាលឲ្យសមាជិកគ្រួសារប្តីរបស់នាងស្លាប់ចំនួន៣នាក់។

ប៉ូលិសបាននិយាយកាលពីថ្ងៃទី០៦ ខែមករាថា Deise Moura កូនប្រសាររបស់អ្នកស្រី Zeli Terezinha Silva dos Anjos (អាយុ ៦១ ឆ្នាំ) រស់នៅក្នុងទីក្រុង Torres ប្រទេសប្រេស៊ីលត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទមនុស្សឃាត។

នៅមុនពេលកើតហេតុ អ្នកស្រី Zeli បានធ្វើនំប្រពៃណីប្រេស៊ីលក្នុងថ្ងៃបុណ្យណូអែលសម្រាប់គ្រួសាររបស់គាត់ ហើយកូនប្រសារស្រី Deise បានជួយរៀបចំគ្រឿងផ្សំ។ ប៉ុន្មានម៉ោងបន្ទាប់ពីញ៉ាំនំនេះ​ ប្អូនស្រីរបស់គាត់ Maida Bernice Flores da Silva (អាយុ ៥៨ឆ្នាំ) និងក្មួយស្រី Tatiana Silvia Dos Santos (អាយុ ៤៣ ឆ្នាំ) បានប្រកាច់ ហើយបានស្លាប់។ មួយថ្ងៃក្រោយមក បងស្រីរបស់គាត់ម្នាក់ទៀត ឈ្មោះ Neuza Denize Silva Dos Anjos (អាយុ ៦៥ ឆ្នាំ) ក៏បានទទួលមរណភាពដែរ។

អ្នកតំណាងមន្ទីរពេទ្យ Nossa Senhora dos Navegantes de Torres បាននិយាយថា មូលហេតុនៃការស្លាប់គឺបណ្ដាលមកពីថ្នាំបំពុល។ អ្នកស្រី Zeli ផ្ទាល់ និងសាច់ញាតិពីរនាក់ទៀត រួមទាំងក្មួយប្រុសអាយុ ១០ ឆ្នាំម្នាក់ផងដែរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីញ៉ាំនំនេះរួច។ បច្ចុប្បន្ន អ្នកស្រីនៅតែកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ចំណែក២នាក់ទៀត សំណាងល្អបានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ។

អ្នករស់រានមានជីវិតពីការពុលដ៏រន្ធត់បានពិពណ៌នាអំពីរសជាតិមិនល្អរបស់នំ នេះបើយោងតាមលោក Marcos Veloso មន្ត្រីប៉ូលិសទទួលបន្ទុកស៊ើបអង្កេត។ ការធ្វើកោសល្យវិច្ច័យបានបង្ហាញពីសារធាតុអាសេនិចដ៏ច្រើននៅក្នុងឈាមរបស់ជនរងគ្រោះ និងនៅក្នុងនំ។ ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងបីមានកម្រិតអាសេនិចក្នុងឈាមរបស់គាត់ខ្ពស់ជាងកម្រិតថ្នាំសម្លាប់មនុស្ស ៣៥០ ដង។

ក្រោយ​ការ​ស៊ើបអង្កេត ប៉ូលិស​បាន​រក​ឃើញ​ជនសង្ស័យ​ជា​កូនប្រសា​រស្រីឈ្មោះ Deise Moura មុនពេលនោះ នាងបានស្រាវជ្រាវអំពីអាសេនិចនៅលើអ៊ីនធឺណិត។ មូលហេតុ និង​វិធី​បំពុល​នំ​ខេក​របស់​ជន​សង្ស័យ​មិន​ត្រូវ​បាន​គេ​បញ្ជាក់ឲ្យច្បាស់​នោះ​ទេ។ ក្រោយមក នៅថ្ងៃទី ០៦ ខែមករា Deise ត្រូវបានចាប់ខ្លួននៅពន្ធនាគាររដ្ឋ Torres ហើយត្រូវបង្ហាញខ្លួននៅតុលាការ។

ទោះយ៉ាងណាក៏ដោយ ការជម្រុញរបស់ Deise និងរបៀបដែលនាងបំពុលនំខេកនៅតែជាអាថ៌កំបាំង។ ប៉ូលិសបាននិយាយថា គ្រួសាររបស់ Zeli ហាក់ដូចជាចុះសម្រុងគ្នាយ៉ាងខ្លាំង បើទោះបីជាមានជម្លោះកើតឡើងក៏ដោយ។

ក្រោយឃាតកម្មដ៏គួរឲ្យរន្ធត់នេះបានជំរុញឲ្យប៉ូលិសបើកការស៊ើបអង្កេតឡើងវិញលើការស្លាប់របស់ Paolo Luiz ដែលជាប្តីរបស់អ្នកស្រី Zeli ពីការពុលអាហារ នៅក្នុងខែកញ្ញាឆ្នាំ២០២៤ ។ កន្លង​មក ប៉ូលិស​មិន​បាន​ធ្វើ​កោសល្យ​វិច័យ​លើ​លោក Paolo ព្រោះ​គេ​ជឿ​ថា​លោក​ស្លាប់​ដោយ​មូលហេតុ​ធម្មជាតិ។ លោក Veloso បញ្ជាក់​ថា​​ «​យើង​នឹង​ធ្វើ​កោសល្យវិច័យ​សាកសព​ដើម្បី​មើល​ថា​តើ​លោក Paolo ត្រូវ​បាន​គេ​បំពុល​ឬ​អត់​។

គួរបញ្ចាក់ដែរថា អាសេនិចគឺជាសារធាតុពុលខ្លាំងដែលអាចបណ្តាលឲ្យស្លាប់ និងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនទៀតដូចជាការពុលស្រួចស្រាវ និងរ៉ាំរ៉ៃ មហារីក និងជំងឺស្បែក។ ការប៉ះពាល់នឹងសារធាតុអាសេនិចរយៈពេលយូរអាចបណ្តាលឲ្យឈឺពោះ រាគ និងខូចសរសៃប្រសាទ៕

Deise Moura គឺជាអ្នកដុតនំសម្រាប់គ្រួសារប្តីរបស់នាង​ រូបថត៖Mirror
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ជន​រង​គ្រោះ​ស្លាប់​៣​នាក់ និង​នំ​ដែល​មាន​ជាតិ​អាសេនិច រូបថត៖ NY Post

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដោយសារជំងឺប្រចាំកាយ ស្ត្រី​ អង់គ្លេស ម្នាក់ ឲ្យពេទ្យចាក់ថ្នាំសម្លាប់ខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ នាទីutes មុន

បង្ហាញមុខជនសង្ស័យ ២៣ នាក់ ពាក់ព័ន្ធបទល្មើស ឆក់ ប្រើប្រាស់ហិង្សា និងបញ្ជូនទៅតុលាការ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

សេចក្ដីជូនដំណឹង៣២ នាទីutes មុន

ផលិតផលក្រុមហ៊ុន វឌ្ឍនៈ បន្តឈ្នះពានរង្វាន់ពេជ្រ DIAMOND TROPHY បញ្ជាក់ពីគុណភាពខ្ពស់លំដាប់ពិភពលោកសរុបចំនួន៦ ច្រើនបំផុតនៅកម្ពុជា ពី MONDE SELECTION

សេចក្ដីជូនដំណឹង២ ម៉ោង មុន

OREO ទទួលបានការចាប់អារម្មណ៍ជាសកលជាមួយនឹងការបង្ហោះនំរបស់ខ្លួនទៅក្នុងលំហអាកាស ជាមួយដំណើរកម្សាន្តអាវកាសទៅប្រទេសជប៉ុន

ព័ត៌មានជាតិ១០ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៩ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៩ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស បញ្ជូន​ប្រមុខ​យោធា​ និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម