Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ដោយសារវិនាសកម្មភ្លើងឆេះព្រៃនៅទីក្រុង Los Angeles បានកើនដល់២៤នាក់ហើយ ប៉ុន្តែមន្ត្រីក្នុងតំបន់ព្រមានថា តួលេខអាចហក់ឡើងជាបន្តទៀត។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹង អាជ្ញាធរមូលដ្ឋានក៏ចេញសេចក្តីប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរ ព្រោះថា ប៉ុន្មានថ្ងៃខាងមុខនឹងមានខ្យល់បក់ខ្លាំង ដូច្នេះហើយអគ្គិភ័យនឹងកាន់តែអាក្រក់។

តាមការបញ្ជាក់ពីលោក Robert Luna មន្ត្រីនៃតំបន់ LA, តួលេខមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត ស្របពេលក្រុមសង្គ្រោះបានដាក់ពង្រាយសត្វសុនខហិតក្លិន ទៅកាន់តំបន់រងការបំផ្លិចបំផ្លាញ។

(រូបថត៖ AP)

ពេលនេះ អគ្គិភ័យនៅ LA បានឆាបឆេះលើផ្ទៃដីសរុប ១៥ ៧៨២ហិកតាហើយ ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ខ្នង និងជំរុញឲ្យមនុស្ស ១៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន។

ក្នុងនោះភ្លើងឆេះព្រៃ Palisades គឺជាអគ្គិភ័យឆេះមុនគេនិងមានទំហំធំជាងគេបង្អស់ ពោលគឺវាចាប់ផ្តើមកាលពីថ្ងៃទី៧ខែមករា ក្នុងតំបន់Pacific Palisades ហើយឥឡូវ វាបានឆាបឆេះដុតកម្ទេចលើផ្ទៃដី ៩ ៥១០ហិកតា ខណៈក្រុមពន្លត់ទើបគ្រប់គ្រងបាន១១%ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម