ព័ត៌មានអន្ដរជាតិ
ត្រាំ បន្ទោសមន្ត្រី LA ថា «អសមត្ថភាព» និងទាមទារឲ្យអភិបាលរដ្ឋកាលីហ្វ័រញ៉ា ចុះចេញពីតំណែង
ទីបំផុតប្រធានាធីបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ លែងនៅស្ងៀមហើយរឿងភ្លើងឆេះព្រៃដែលកំពុងរោលរាលក្នុងទីក្រុង Los Angeles ដោយពេលនេះលោកបានចេញមុខស្តីបន្ទោសមន្ត្រីរដ្ឋកាលីហ្វ័ញ៉ា ថា «អសមត្ថភាព» និងថែមទាំងទាមទារឲ្យអភិបាលរដ្ឋលោក Gavin Newsom ចុះចេញពីតំណែងទៀតផង។

ក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «អគ្គិភ័យនៅតែកំពុងឆាបឆេះនៅ LA។ ក្រុមអ្នកអសមត្ថភាព ដូចជាគិតមិនចេញសោះថាត្រូវពន្លត់ភ្លើងដោយរបៀបណា។ ផ្ទះរាប់ម៉ឺនខ្នងត្រូវបានបាត់បង់ ហើយជាច្រើនខ្នងទៀតនឹងត្រូវបាត់បង់ក្នុងពេលឆាប់ៗ។ មានតែការស្លាប់នៅគ្រប់កន្លែង នេះគឺជាមហន្តរាយដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រប្រទេសយើង។ តើពួកគេកើតអីបានជាមិនអាចពន្លត់ភ្លើងបាន?»។
ទន្ទឹមនោះ លោក ត្រាំ ក៏បានទម្លាក់កំហុសទៅលោក Newsom ផងដែរចំពោះវិបត្តិភ្លើងឆេះព្រៃនេះ ដោយទាមទារឲ្យអភិបាលរដ្ឋកាលីហ្វ័ញ៉ា ចុះចេញពីតំណែងទៅ។
មិនត្រឹមប៉ុណ្ណឹង កាលពីដើមសប្តាហ៍មុនលោក ត្រាំ ស្តីបន្ទោសថា លោក Newsom មិនព្រមចុះហត្ថលេខាលើបញ្ជាមួយ ដែលអនុញ្ញាតឲ្យដឹកទឹករាប់លានហ្គាឡុង ទៅកាន់តំបន់ដែលកំពុងឆាបឆេះ ទើបធ្វើឲ្យស្ថានការណ៍ប្រែក្លាយជាធ្ងន់ធ្ងរបែបនេះ។

សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវិនាសកម្មភ្លើងឆេះព្រៃនៅ LA បានកើនដល់២៤នាក់ហើយ ប៉ុន្តែមន្ត្រីក្នុងតំបន់ព្រមានថា តួលេខអាចហក់ឡើងជាបន្តទៀត។
លើសពីនេះ អាជ្ញាធរក៏ចេញសេចក្តីប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរ ព្រោះថា ប៉ុន្មានថ្ងៃខាងមុខនឹងមានខ្យល់បក់ខ្លាំង ដូច្នេះហើយអគ្គិភ័យនឹងកាន់តែអាក្រក់។
ពេលនេះ អគ្គិភ័យនៅ LA បានឆាបឆេះលើផ្ទៃដីសរុប ១៥ ៧៨២ហិកតាហើយ ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ខ្នង និងជំរុញឲ្យមនុស្ស ១៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ