Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង​៦០​នាក់រងរបួសក្នុងហេតុការណ៏រថភ្លើងបុកគ្នានៅ​បារាំង

បានផុស

នៅ

រថភ្លើងពីរគ្រឿងបានបុកគ្នានៅស្ថានីយ៍ទីក្រុង Strasbourg ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ បណ្តាលឲ្យមនុស្ស ៦៨នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១២ខែមករាឆ្នាំ​២០២៥។

(រូបភាព៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សីម្នាក់ឈ្មោះ Johan បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គាត់បានឃើញរថភ្លើងមួយក្នុងចំណោមរថភ្លើងដែលបើកបញ្ច្រាស់ទិសគ្នា បានបុកគ្នាជាមួយរថភ្លើងមួយដែលចត​ស្ងៀមបង្កជាសម្លេងផ្ទុះយ៉ាងខ្លាំង។ ចំណែកសាក្សីម្នាក់ទៀតបានប្រាប់ទូរទស្សន៍ BFM ថាទ្វាររបស់រថភ្លើងបានខ្ទាតចេញ​ព្រោះ​ការបុកនេះ។

វីដេអូ និងរូបថតដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរថភ្លើងពីរដែលមានមនុស្សរាប់សិបនាក់នៅខាងក្នុង ខណៈផ្សែង​ហុយ​ឡើង​និង​ទិដ្ឋភាព​វឹកវរ​ជា​មួយនឹងសំឡេង​រោទិ៍។

នាយក​ទីភ្នាក់ងារ​ពន្លត់អគ្គិភ័យ និងជួយសង្គ្រោះក្នុងតំបន់ Bas-Rhin បានបង្ហោះនៅលើ​បណ្ដាញ​សង្គម​ X ដោយបានជំរុញឱ្យប្រជាជនជៀសវាងការទៅតំបន់នេះ ដើម្បីអនុញ្ញាតឱ្យ​ភ្នាក់ងារ​សង្គ្រោះបន្ទាន់ងាយស្រួល​ចូលទៅកាន់​កន្លែង​កើត​ហេតុ។ អ្នករងរបួសធ្ងន់មួយចំនួនរួមមាន របួសក្បាល បាក់ឆ្អឹងភ្លៅ និងរបួសជង្គង់ និងក៏មានមនុស្សប្រហែល ១០០នាក់ផ្សេងទៀតរងរបួសតិចតួច ខណៈអ្នកបើកបររថភ្លើងទាំងពីរមិនមានរបួសនោះទេ។

ឆ្លើតតបទៅនឹងគ្រោះថ្នាក់នេះមាន រថយន្តប្រហែល ៥០ គ្រឿង និងរថយន្តពន្លត់អគ្គីភ័យចំនួន ១៣០ គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ទោះយ៉ាងណាមិន​មាន​អ្នក​ស្លាប់នៅ​ក្នុងហេតុការណ៍នេះឡើយ ខណៈការស៉ើបអង្កេតលើមូលហេតុនេះកំពុងដំណើរការ​ បើទោះបីអាជ្ញាធរថាការ​ប៉ះ​ទង្គិច​គ្នា​នេះ​មិន​មាន​ចេតនាក៏ដោយ៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា កំពុងត្រូវការកម្លាំងពលកម្ម ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម