ព័ត៌មានអន្ដរជាតិ
លោក បៃដិន ជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា មុនចាកចេញពីតំណែង
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យទី១២ខែធ្នូឆ្នាំ២០២៥បានពិភាក្សាគ្នាតាមរយៈការហៅទូរសព្ទអំពីកិច្ចចរចានៅតំបន់ហ្គាហ្សាដែលកំពុងបន្តធ្វើឡើងនៅក្នុងរដ្ឋធានី Doha នៃប្រទេសកាតា។

សេតវិមាន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ លោក បៃដិន «បានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់សម្រាប់បទឈប់បាញ់នៅហ្គាហ្សា និងការវិលត្រឡប់នៃចំណាប់ខ្មាំងជាមួយនឹងការកើនឡើងនៃជំនួយមនុស្សធម៌ ដែលត្រូវបានអនុញ្ញាតដោយការបញ្ឈប់នៅក្នុងការប្រយុទ្ធក្រោមកិច្ចព្រមព្រៀង»។
លោក បៃដិន ក៏បានពិភាក្សាគ្នាអំពីការវិវត្តក្នុងតំបន់ រួមទាំងកិច្ចព្រមព្រៀងឈប់បាញ់នៅលីបង់ ការដួលរលំនៃរបបលោក Assad នៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ង់ ផងដែរ។
ចំណែកលោក ណេតាន់យ៉ាហ៊ូ បានថ្លែងអំណរគុណដល់លោក បៃដិន ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់សន្តិសុខ និងការពារជាតិរបស់អ៊ីស្រាអែល។
កាលពីសប្តាហ៍មុន លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា វឌ្ឍនភាពមួយចំនួនកំពុងត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរអ្នកទោស។ លោកប្រធានាធិបតី បាននិយាយថា គាត់សង្ឃឹមថារដ្ឋបាលរបស់គាត់អាចសម្រេចបាននូវកិច្ចព្រមព្រៀងបែបនេះមុនពេលចាកចេញពីតំណែងនាថ្ងៃទី២០ខែមករាខាងមុខ។
កិច្ចពិភាក្សាផ្លាស់ប្តូរអ្នកទោស និងបទឈប់បាញ់ ដែលសម្របសម្រួលដោយកាតា អេហ្ស៊ីប និងអាមេរិក ត្រូវបានរំខានជាច្រើនលើក ដោយសារលក្ខខណ្ឌថ្មីដែលដាក់ដោយលោក ណេតាន់យ៉ាហ៊ូ។
ក្រុមប្រឆាំងអ៊ីស្រាអែល និងក្រុមគ្រួសារនៃចំណាប់ខ្មាំង បានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ពីការរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់នៅហ្គាហ្សា និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយក្រុមហាម៉ាស។
កងទ័ពអ៊ីស្រាអែល បានបន្តសង្រ្គាមរបស់ខ្លួននៅតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សជាង ៤៦ ៥០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ទោះបីជាមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងអតីតរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant កាលពីខែវិច្ឆិកាពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អ៊ីស្រាអែលក៏ប្រឈមមុខនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិសម្រាប់សង្រ្គាមនៅហ្គាហ្សាផងដែរ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ