Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីរដ្ឋកាលីហ្វ័រញ៉ា ងាយរងការវាយប្រហារដោយគ្រោះធម្មជាតិ?

បានផុស

នៅ

កាលីហ្វ័រញ៉ា គឺជារដ្ឋធំលំដាប់ទីបីនិងជារដ្ឋមានប្រជាជនច្រើនបំផុត របស់អាមេរិក ពោលគឺវាមានផ្ទៃដីជិត ៤២៤ ០០០គីឡូម៉ែត្រការ៉េ និងប្រជាជន ៣៩លាននាក់។ យ៉ាងណា រដ្ឋនេះតែរងការវាយប្រហារដោយគ្រោះធម្មជាតិ ដូចជារញ្ជួយដី ទឹកជំនន់និងរាំងស្ងួត ហើយនោះគឺព្រោះតែលក្ខខណ្ឌអាកាសធាតុនិងទីតាំងភូមិសាស្រ្តរបស់រដ្ឋនេះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋនេះស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគនិរតីនៃសហរដ្ឋអាមេរិក ជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក និងមានអាកាសធាតុខុសគ្នាដាច់ស្រលះរវាងកាលីហ្វ័រញ៉ាខាងត្បូង និងកាលីហ្វ័រញ៉ាខាងជើង តួយ៉ាងម្ខាងកើតមានព្យុះភ្លៀងឯម្ខាងទៀត កើតគ្រោះរាំងស្ងួត។ ម្យ៉ាងវិញទៀត រដ្ឋនេះស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ជាកន្លែងដែលផ្ទាំងតិចតូនិចបម្លាស់ទី ធ្វើឲ្យកាលីហ្វ័រញ៉ា ងាយរងគ្រោះដោយការរញ្ជួយដីបំផុត។

ទីភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិក «USGS» បានឲ្យដឹងថា ជាធម្មតា រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង កើតមានរញ្ជួយដីកម្រិត៤រ៉ិចទ័រឬខ្លាំងជាងនេះចន្លោះពី១៥ទៅ២០លើកក្នុងមួយឆ្នាំៗ។

ងាកមកមើលគ្រោះធម្មជាតិនាពេលថ្មីៗនេះវិញ ភ្លើងឆេះព្រៃដែលរាលដាលខ្លាំងដោយស្ថានភាពទាក់ទងគ្រោះរាំងស្ងួតនៅទីក្រុង Los Angeles បានឆក់យកជីវិតមនុស្សចំនួន២៤នាក់ គិតត្រឹមថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥។

(រូបថត៖ AP)

អគ្គិភ័យនេះ បានឆាបឆេះលើផ្ទៃដីសរុប ១៥ ៧៨២ហិកតា, បំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ខ្នង និងជំរុញឲ្យមនុស្ស ១៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន។

ក្នុងនោះភ្លើងឆេះព្រៃ Palisades គឺជាអគ្គិភ័យឆេះមុនគេនិងមានទំហំធំជាងគេបង្អស់ ពោលគឺវាចាប់ផ្តើមកាលពីថ្ងៃទី៧ខែមករា ក្នុងតំបន់Pacific Palisades ហើយឥឡូវ វាបានឆាបឆេះដុតកម្ទេចលើផ្ទៃដី ៩ ៥១០ហិកតា ខណៈក្រុមពន្លត់ទើបគ្រប់គ្រងបាន១១%ប៉ុណ្ណោះ។

ងាកទៅមើលខែសីហាឆ្នាំ២០២០ រដ្ឋកាលីហ្វ័រញ៉ា បានជួបប្រទះភ្លើងឆេះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររដ្ឋគឺអគ្គិភ័យ August Complex ដែលអូសបន្លាយពេលជិត៣ខែ និងបំផ្លាញផ្ទៃដីជាង ៤០០ ០០០ហិកតា មុនពេលត្រូវបានពន្លត់ទាំងស្រុង។

(រូបថត៖ AP)

ចំណែកកាលពីចុងឆ្នាំ២០២៣វិញ រដ្ឋកាលីហ្វ័រញ៉ា ត្រូវវាយប្រហារដោយព្យុះដ៏កាចសាហាវ បង្កភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Los Angeles ជន់លិចផ្លូវ ទឹកហូរកួចនាំយករថយន្ត និងបណ្តាលឲ្យមានបំណាក់ដីរាប់រយកន្លែង។

ជាចុងក្រោយ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា គ្រោះធម្មជាតិនឹងកាន់តែកាចសាហាវនាពេលអនាគតព្រោះតែបម្រែបម្រួលអាកាសធាតុ ដូច្នេះមនុស្សត្រូវតែត្រៀមខ្លួនទប់ទល់ឲ្យមែនទែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ បន្ទោសមន្ត្រី LA ថា «អសមត្ថភាព» និងទាមទារឲ្យអភិបាលរដ្ឋកាលីហ្វ័រញ៉ា ចុះចេញពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម