ព័ត៌មានអន្ដរជាតិ
លោក Yoon នឹងអវត្តមានពីសវនាការលើកដំបូងរបស់តុលាការធម្មនុញ្ញនៅថ្ងៃអង្គារ
តុលាការធម្មនុញ្ញកូរ៉េខាងត្បូងនឹងបើកសវនាលើកដំបូងលើសំណុំរឿងដ៏ចម្រូងចម្រាស់ជុំវិញការដកអំណាចប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដោយរដ្ឋសភាកាលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ខណៈលោក Yoon នៅសល់វេទិកានយោបាយចុងក្រោយគឺតុលាការធម្មនុញ្ញនេះដើម្បីលេងជាមួយបក្សប្រឆាំងដែលគ្រប់គ្រងសភាស្ទើរផ្តាច់មុខ។

វាមានរយៈពេល៣១ថ្ងៃ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវព្យួរអំណាចដោយការបោះឆ្នោតរដ្ឋសភាដែលផ្តួចផ្តើមដោយគណបក្សប្រជាធិបតេយ្យ ដែលគ្រប់គ្រងស្ទើរតែ១ភាគ៣នៃសមាជិករដ្ឋសភាសរុប៣០០នាក់។ លោក Yoon បានសន្យាជាមួយអ្នកគាំទ្រថា «ខ្លួននឹងប្រយុទ្ធដល់ទីបំផុត»នោះ គឺមានលទ្ធភាពវិលទៅកាន់អំណាចវិញ នៅពេលតុលាការធម្មនុញ្ញដែលសមាជិកចៅក្រមយ៉ាងហោចណាស់៤រូបក្នុងចំណោមចៅក្រមដែលស្ថិតក្នុងតួនាទីចំនួន៦រូបតែងតាំងដោយរូបលោក។
ជោគវាសនាអំណាចរបស់ លោក Yoon គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់តុលាការធម្មនុញ្ញដែលមានពេល១៨០ថ្ងៃដើម្បីដំណើរការត្រួតពិនិត្យផ្លូវច្បាប់ មុនឈានទៅសម្រេចសេចក្តីថាតើ នឹងត្រូវតម្កល់ការចោទប្រកាន់ទម្លាក់អំណាចរបស់រដ្ឋសភាចាត់ទុកជាបានការ ឬក៏ត្រូវច្រានចោលបណ្តឹងរបស់សភានោះ។
ដំណើរការសវនាការលើកដំបូងរបស់តុលាការធម្មនុញ្ញនៅថ្ងៃទី១៤ខែមករានេះ គឺកើតឡើងដែលមានរយៈពេល១ខែគត់ ចាប់តាំងពីលោក Yoon ត្រូវបានព្យួរអំណាច។ ក្នុងចន្លោះពេលនៃការព្យួរអំណាចនេះ នយោបាយរបស់កូរ៉េខាងត្បូងបានធ្លាក់ចូលទៅក្នុងវិបត្តិមួយមិនធ្លាប់ ដោយសភាបានបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រី Han Duck-soo ដែលកាន់អំណាចជាប្រធានាធិបតីស្តីទីជំនួសលោក Yoon ត្រឹមតែរយៈពេល១៣ថ្ងៃ ដោយសារតែលោក Han មិនចេញក្រឹត្យតែងតាំងក្រុមស៊ើបអង្កេតពិសេសលើករណី លោក Yoon និងការមិនតែងតាំងចៅក្រមតុលាការធម្មនុញ្ញដែលស្នើដោយគណបក្សប្រជាធិបតេយ្យ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េ The Korea Herald ទោះបីជាមានការអះអាងរបស់មេធាវីថា លោក Yoon នឹងមានវត្តមាននៅអំឡុងពេលសវនាការ ប៉ុន្តែសម្រាប់សវនាការនៅថ្ងៃអង្គារនេះនឹងគ្មានវត្តមានលោក Yoon ទេ ដោយសារតែការបារម្ភអំពីសន្តិសុខ។
ក្នុងសប្តាហ៍មុន លោក Yoon ប្រឈមការប៉ុនប៉ងចាប់ខ្លួនរហូតដល់ទៅ២ដង ដោយក្រុមស៊ើបអង្កេតបង្កើតឡើងដោយរដ្ឋសភា និង ក្រុមឯករាជ្យនៃការិយាយល័យស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់(CIO) ប៉ុន្តែការចាប់ខ្លួនបរាជ័យទៅវិញដោយសារការរារាំងរបស់កងរក្សាសន្តិសុខប្រធានាធិបតី និងប្រជាជនគាំទ្រលោក Yoon។
ក្រុមអ្នកគាំទ្រលោក Yoon បានប្រមូលផ្តុំគ្នារួមជាមួយកងរក្សាសន្តិសុខ ដោយមិនបំបែកគ្នាចេញពីនិវេសនដ្ឋានរបស់លោក Yoon ចាប់តាំងពី CIO ចេញដីកាបង្គាប់ឲ្យនាំខ្លួន ដោយសារតែលោក Yoon បានខកខានទៅឆ្លើយបំភ្លឺចំនួន២លើករួចមក។
នយោបាយរបស់កូរ៉េខាងត្បូងបានធ្លាក់ចូលទៅក្នុងវិបត្តិដ៏ស្មុគស្មាញ ចាប់តាំងពីលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកកាលរាត្រីថ្ងៃទី៣ខែធ្នូ ដោយប៉ងចាប់អ្នកនយោបាយប្រឆាំងសំខាន់ៗ មានដូចជា ប្រធានរដ្ឋសភា ប្រធានគណៈប្រជាធិបតេយ្យ និងសូម្បីប្រធានគណបក្សរបស់លោកផងដែរ ដោយចោទពីបទប្រឆាំងរដ្ឋ និងគាំទ្រកូរ៉េខាងជើង។
មុនឈានដល់ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon រដ្ឋសភាកូរ៉េខាងត្បូងគ្រប់គ្រងស្ទើរតែផ្តាច់មុខរបស់បក្សប្រឆាំង បានច្រានចោលសំណើរចំណាយថវិកានៅក្នុងឆ្នាំ២០២៥ ដែលស្នើឡើងដោយប្រធានាធិបតី។
ទោះបីជាបែបណា ការបើកសវនាការរបស់តុលាការធម្មនុញ្ញនៅថ្ងៃអង្គារនេះ គឺគា្រន់តែពិនិត្យមើលដំណើរការផ្លូវច្បាប់ និងការស្តាប់ការបកស្រាយពីភាគីទាំងសងខាងប៉ុណ្ណោះ ដោយមិនទាន់សម្រេចសេចក្តីលើសំណុំរឿងនេះទេ ដោយតុលាការមានពេលច្រើនទៀតដើម្បីដំណើរការផ្លូវច្បាប់៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី