Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង អះអាងថា ទ័ពកូរ៉េខាងជើង ៣០០នាក់ស្លាប់ និង ២ ៧០០នាក់របួស នៅអ៊ុយក្រែន

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូង អះអាងថា គិតត្រឹមពេលនេះ មានទាហានកូរ៉េខាងជើង៣០០នាក់ហើយត្រូវបានសម្លាប់ និង២ ៧០០នាក់រងរបួសក្នុងសមរភូមិនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ AFP នៅថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥។

ទាហានកូរ៉េខាងជើង (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសម្អាងលើប្រភពពីចារកម្មកូរ៉េខាងត្បូង សមាជិកសភាលោក Lee Seong-kweun បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា «ទាហានកូរ៉េខាងជើង ដែលបញ្ជូនទៅជួយប្រយុទ្ធរុស្ស៊ីតទល់ជាមួយអ៊ុយក្រែន បើបូករួមទាំងស្លាប់និងរបួសគឺកើនលើស ៣ ០០០នាក់ហើយ ដោយក្នុងនោះស្លាប់ប្រហែល៣០០នាក់ និងរបួស ២ ៧០០នាក់»។

អ្វីដែលគួរឲ្យកត់សម្គាល់គឺលោកបាននិយាយថា ទាហានទាំងនោះ ត្រូវគេបញ្ជាឲ្យធ្វើអត្តឃាត ជាជាងការដែលត្រូវទ័ពអ៊ុយក្រែន ចាប់យកទៅធ្វើជាឈ្លើយសឹក។ ជាពិសេស គេបានរកឃើញកំណត់ហេតុលើសពទាហានកូរ៉េខាងជើង ដែលសរសេរថា ពួកគេត្រូវតែបំផ្ទុះគ្រាប់បែកឲ្យស្លាប់ខ្លួនឯង មុនពេលត្រូវគេចាប់បានទៀតផង។

ទាហានកូរ៉េខាងជើង (រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ សមាជិកសភាដដែលបញ្ជាក់ថា កត្តាដែលនាំឲ្យទាហានកូរ៉េខាងជើងស្លាប់ច្រើន គឺដោយសារតែពួកគេមិនសូវយល់អំពីសង្គ្រាមសម័យទំនើប និងត្រូវបានរុស្ស៊ីប្រើប្រាស់។

យ៉ាងណាក្តី ការលើកឡើងទាំងប៉ុន្មានខាងលើនេះ គេមិនទាន់ធានាទេថាតើវាជាការពិតមែនឬក៏អត់?

ការអះអាងនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ប្រកាសចាប់បានទាហានកូរ៉េខាងជើង២នាក់នៅសមរភូមិ ហើយស្នើសុំដោះដូរពួកគេជាមួយឈ្លើយសឹកអ៊ុយក្រែន នៅក្នុងប្រទេសរុស្ស៊ី។

ទាហានកូរ៉េខាងជើងទាំងពីរនាក់ដែលអ៊ុយក្រែន ចាប់បាន (រូបថត៖ ZelenskyyUa)

លោកហ្សេលេនស្គី បង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ចំពោះទាហានកូរ៉េខាងជើង ដែលមិនចង់វិលទៅប្រទេសវិញទេនោះ យើងនឹងមានជម្រើសផ្សេង ប៉ុន្តែនរណាដែលចង់បានសន្តិភាពតាមរយៈការលាតត្រដាងការពិតអំពីសង្គ្រាមនេះ យើងនឹងទុកឱកាសឲ្យ»។

ឆ្នាំមុនទាំងអ៊ុយក្រែននិងកូរ៉េខាងត្បូងសុទ្ធតែអះអាងថា កូរ៉េខាងជើងបានបញ្ជូនទ័ព ១០ ០០០នាក់ទៅជួយប្រយុទ្ធឲ្យរុស្ស៊ី ប៉ុន្តែមួយលើកជាពីរលើក ទីក្រុងមូស្គូតែងបដិសេធថា ព័ត៌មាននេះគឺមិនពិតឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សត្វកណ្តូប
ព័ត៌មានជាតិ២៣ នាទីutes មុន

កសិករក្នុងស្រុកត្បូងឃ្មុំ ងាកមកចិញ្ចឹម​សត្វកណ្តូបលក់ ព្រោះការដាំដុះមិនសូវបានផល

ជីវិតកម្សាន្ដ២៧ នាទីutes មុន

ប្រភពផ្ទៃក្នុងអះអាងថា ទីភ្នាក់ងារ Kim Soo Hyun ប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុ

Sokha Hotels

ព័ត៌មានពេញនិយម