ព័ត៌មានអន្ដរជាតិ
រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត
ទីក្រុង Los Angeles កំពុងប្រឈមនឹងភ្លើងឆេះព្រៃធ្ងន់ធ្ងរជាបន្តទៀតព្រោះថា ប៉ុន្មានថ្ងៃខាងមុខ នឹងមានរលកខ្យល់បក់ខ្លាំង អាចបង្កគ្រោះអគ្គិភ័យសាហាវៗជាច្រើនទៀត។

លោក Rich Thompson អ្នកឧតុនិយមនៅភ្នាក់ងារអាកាសធាតុជាតិ បាននិយាយថា កាលពីសប្តាហ៍មុន រលកខ្យល់ Santa Ana បានធ្វើឲ្យអគ្គិភ័យឆេះរាលដាលយ៉ាងលឿននិងកាចសាហាវ ហើយឥទ្ធិពលខ្យល់នេះមិនទាន់អស់ទេ វានឹងបន្តបោកបក់ក្នុងតំបន់សាជាថ្មីរហូតដល់ថ្ងៃព្រហស្បតិ៍។
ខ្យល់នេះនឹងបក់មកពីភាគខាងកើត ក្នុងល្បឿន ១១២គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះហើយ បូករួមទាំងលក្ខខណ្ឌព្រៃគ្មានសំណើម គ្រោះរាំងស្ងួតហួតហែង និងមិនមានភ្លៀងធ្លាក់ចាប់តាំងពីខែមេសាឆ្នាំមុនមកម្ល៉េះនោះ វាងាយណាស់នឹងបណ្តាលឲ្យមានអគ្គិភ័យរាលដាលយ៉ាងកាចសាហាវជាបន្តទៀត។

ទន្ទឹមនោះ តួលេខមនុស្សស្លាប់ក្នុងវិនាសកម្មនេះ នៅតែមាន២៤នាក់ដដែលទេ ខណៈក្រុមរុករកនិងជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេទាំងយប់ទាំងថ្ងៃ គ្មានពេលសម្រាក។
គិតត្រឹមថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២៥ ទីក្រុង LA នៅតែកំពុងប្រយុទ្ធតស៊ូជាមួយភ្លើងឆេះព្រៃយ៉ាងធំចំនួន៣នៅឡើយ ហើយក្នុងនោះមានអគ្គិភ័យ Palisades ដែលធំជាងគេ ប៉ុន្តែទើបគ្រប់គ្រងបាន១៤%ប៉ុណ្ណោះ បន្ទាប់មកគឺអគ្គិភ័យ Eaton គ្រប់គ្រងបាន៣៣%។

យ៉ាងណាមកទល់ពេលនេះ អាជ្ញាធរនៅតែមិនទាន់ហ៊ានអះអាងអំពីមូលហេតុពិតដែលបង្កឲ្យមានភ្លើងឆេះព្រៃ ទោះពួកគេចាប់បានជនសង្ស័យមួយចំនួនហើយក៏ដោយ។
សូមបញ្ជាក់ថា មហន្តរាយភ្លើងឆេះព្រៃនៅ LA បានដុតកម្ទេចផ្ទៃដីជាង ១៦ ១៨៧ហិកតា ខណៈសំណង់អគារនិងផ្ទះជាង ១២ ០០០ខ្នងត្រូវខូចខាតឬខ្ទេចទាំងស្រុង ចំណែកពលរដ្ឋ ១៥០ ០០០នាក់ ត្រូវបញ្ជាឲ្យជម្លៀសទៅកាន់ទីសុវត្ថិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិស LA ចាប់បាន ចោរបន្លំខ្លួនជាអ្នកពន្លត់អគ្គិភ័យ ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះដែលត្រូវភ្លើងឆេះ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង