ព័ត៌មានអន្ដរជាតិ
ចំណាប់ខ្មាំង៣៣នាក់ នឹងត្រូវក្រុមហាម៉ាសដោះលែង ក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀង
ក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលកំពុងចរចានៅរដ្ឋធានីដូហានៃប្រទេសកាតា ក្រុមហាម៉ាសត្រូវបានគេរំពឹងថានឹងដោះលែងចំណាប់ខ្មាំងចំនួន ៣៣នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ដែលបានដកស្រង់ប្រភពពីមន្ត្រីអ៊ីស្រាអែល២រូប។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ បានប្រាប់កាលពីថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ថា ភាគច្រើននៃចំណាប់ខ្មាំងទាំង ៣៣នាក់អាចនៅរស់រានមានជីវិត ប៉ុន្តែសាកសពចំណាប់ខ្មាំងដែលបានស្លាប់ក៏ទំនងជាស្ថិតក្នុងចំណោមអ្នកដែលត្រូវដោះលែងក្នុងអំឡុងពេលបទឈប់បាញ់ដំបូងរយៈពេល ៤២ថ្ងៃផងដែរ។
បើយោងតាមរដ្ឋាភិបាលអ៊ីស្រាអែល ចំណាប់ខ្មាំងចំនួន ៩៤នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស និងបក្ខពួក ក្រោយការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលយ៉ាងហោចណាស់ ៣៤នាក់ក្នុងចំណោមនោះបានបាត់បង់ជីវិតរួចទៅហើយ។
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានបន្ថែមថា ភាគីនានាហាក់ដូចជាជិតឈានដល់កិច្ចព្រមព្រៀងមួយ ហើយថា អ៊ីស្រាអែលបានត្រៀមខ្លួនដើម្បីអនុវត្តកិច្ចព្រមព្រៀងភ្លាមៗនៅពេលដែលវាត្រូវបានចុះហត្ថលេខា។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងសុទិដ្ឋិនិយមស្រដៀងគ្នានៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទដែលផ្តោតលើគោលនយោបាយការបរទេស ដោយនិយាយថា សហរដ្ឋអាមេរិកកំពុង «សង្កត់យ៉ាងខ្លាំងដើម្បីបញ្ចប់រឿងនេះ»។
លោក បៃដិន បានរៀបរាប់ថា៖ «កិច្ចព្រមព្រៀងដែលយើងបានរៀបចំនឹងដោះលែងចំណាប់ខ្មាំង បញ្ឈប់ការប្រយុទ្ធគ្នា ផ្តល់សន្តិសុខដល់អ៊ីស្រាអែល និងអនុញ្ញាតឲ្យយើងបង្កើនជំនួយមនុស្សធម៌យ៉ាងសំខាន់ដល់ប៉ាឡេស្ទីនដែលបានរងទុក្ខយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាមដែលក្រុមហាម៉ាសបានចាប់ផ្តើម»។
អ្នកការទូតម្នាក់ដែលស្និទ្ធនឹងការចរចា បានប្រាប់ CNN ថា ដំណាក់កាលចុងក្រោយនៃកិច្ចចរចាដើម្បីបញ្ចប់បញ្ហានានា គ្រោងនឹងធ្វើឡើងនៅទីក្រុងដូហានៅថ្ងៃអង្គារនេះ។ នៅថ្ងៃដដែល គ្រួសារចំណាប់ខ្មាំងមួយចំនួនត្រូវបានអញ្ជើញឲ្យជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។
លោក Qadura Fares ប្រធានគណៈកម្មការប៉ាឡេស្ទីនសម្រាប់អ្នកជាប់ឃុំ និងអតីតអ្នកជាប់ឃុំ បានប្រាប់ CNN ថា លោកកំពុងធ្វើដំណើរទៅកាន់ទីក្រុងដូហា ដើម្បីណែនាំអ្នកចរចាអំពីបញ្ជីឈ្មោះអ្នកជាប់ឃុំដែលត្រូវដោះលែង «ក្នុងករណីដែលកិច្ចព្រមព្រៀងសម្រេចបាន»៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត