ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបាញ់មីស៊ីលលើកទី២ក្នុងឆ្នាំ២០២៥ មុនពេល ត្រាំ ឡើងកាន់តំណែង
យោធាកូរ៉េខាងត្បូង បាននិយាយថា នៅថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២៥នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមិនស្គាល់អត្តសញ្ញាណយ៉ាងហោចណាស់មួយគ្រាប់ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ដែលជាការបង្អួតពីសាច់ដុំអាវុធ មុនពេលលោក ដូណាល់ ត្រាំ វិលត្រឡប់ទៅកាន់សេតវិមានវិញ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង មិនបានបញ្ជាក់ភ្លាមៗថាតើការសាកល្បងនេះពាក់ព័ន្ធនឹងមីស៊ីលប៉ាលិស្ទិក ឬអាវុធប្រភេទផ្សេងមួយណានោះឡើយ ហើយក៏មិនទាន់ដឹងច្បាស់ថា អាវុធនោះហោះដល់កម្រិតណាដែរ។
វាជាការបាញ់បង្ហោះមីស៊ីលលើកទី២ របស់កូរ៉េខាងជើងនៅឆ្នាំ២០២៥ បន្ទាប់ពីការបាញ់សាកល្បងកាលពីសប្តាហ៍មុន។
កូរ៉េខាងជើង បានបញ្ជាក់ថា ការសាកល្បងកាលពីថ្ងៃទី៦ខែមករា គឺជាមីស៊ីលរយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេងថ្មី ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅដាច់ស្រយាលនៅប៉ាស៊ីហ្វិក ខណៈដែលមេដឹកនាំ គីម ជុងអ៊ុន បានប្តេជ្ញាថានឹងពង្រីកអាវុធនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីទប់ទល់នឹងប្រទេសគូប្រជែង។
ការធ្វើតេស្តអាវុធរបស់កូរ៉េខាងជើង បានឈានដល់ដំណាក់កាលមួយដែលគួរឲ្យព្រួយបារម្ភ។ តួយ៉ាងដូចជា ប្រព័ន្ធដែលកូរ៉េខាងជើងបានបង្ហាញក្នុងឆ្នាំ២០២៤ រួមមាន មីស៊ីលអន្តរទ្វីបប្រើឥន្ធនៈរឹង ដែលអាចវាយប្រហារដល់ទឹកដីអាមេរិក និងមីស៊ីលរយៈចម្ងាយខ្លីជាច្រើន ដែលត្រូវបានបង្កើតឡើងដើម្បីបាញ់ចូលទឹកដីកូរ៉េខាងត្បូង។ មានការព្រួយបារម្ភថា សមត្ថភាពយោធារបស់កូរ៉េខាងជើងអាចឈានទៅមុខបន្ថែមទៀត តាមរយៈការផ្ទេរបច្ចេកវិទ្យាពីប្រទេសរុស្ស៊ី ខណៈដែលប្រទេសទាំងពីរបានចាប់ដៃសហការគ្នាយ៉ាងស្អិតល្មួតជុំវិញសង្រ្គាមនៅអ៊ុយក្រែន។
នៅក្នុងសន្និសីទនយោបាយចុងឆ្នាំមួយ លោក គីម ជុងអ៊ុន បានប្តេជ្ញាអនុវត្តគោលនយោបាយប្រឆាំងសហរដ្ឋអាមេរិក «តឹងតែងបំផុត» ហើយបានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ចូ បៃដិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយទីក្រុងសេអ៊ូល និងតូក្យូ ដែលលោកបានពិពណ៌នាថាជា «ប្លុកយោធានុយក្លេអ៊ែរសម្រាប់ការឈ្លានពាន»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនបានបញ្ជាក់ពីផែនការគោលនយោបាយរបស់លោក គីម ឬនិយាយអំពីការអត្ថាធិប្បាយជាក់លាក់ណាមួយអំពីលោក ត្រាំ នោះទេ។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី លោក ត្រាំ បានជួបលោក គីម ចំនួនបីដងសម្រាប់ការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
បើទោះជាលោក ត្រាំ ត្រឡប់ទៅសេតវិមានវិញក៏ដោយ ក៏ការបន្តទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងទំនងជាមិនអាចទៅរួចនោះទេ។ ក្រុមអ្នកជំនាញ បាននិយាយថា ជំហររឹងមាំរបស់លោកគីម ក្រោយការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ ការធ្វើឲ្យសម្ព័ន្ធភាពស៊ីជម្រៅជាមួយរុស្ស៊ី និងការចុះខ្សោយនៃការអនុវត្តទណ្ឌកម្មអន្តរជាតិរបស់អាមេរិក បានបង្ហាញពីបញ្ហាថ្មីក្នុងការដោះស្រាយការប្រឈមមុខដាក់គ្នាដោយនុយក្លេអ៊ែរ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី