ព័ត៌មានអន្ដរជាតិ
រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុងក្រុង Goyang នៅកូរ៉េខាងត្បូង អ្នកបើកបរ៩នាក់របួស
មនុស្សប្រាំបួននាក់បានរងរបួស បន្ទាប់ពីរថយន្តចំនួន៤៣គ្រឿងបានជាប់ពាក់ព័ន្ធក្នុងការបុកបន្តគ្នានៅលើផ្លូវហាយវេដែលគ្របដណ្តប់ដោយទឹកកក នៅជិតផ្លូវប្រសព្វក្នុងទីក្រុង Goyang ភាគខាងជើងនៃទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៤ខែមករានេះ។

មន្ត្រី បានឲ្យដឹងថា គ្រោះថ្នាក់នេះលើផ្លូវសេអ៊ូល Munsan Expressway ឆ្ពោះទៅក្រុង Munsan បណ្តាលឱ្យអ្នកបើកបរ៩នាក់រងរបួស និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ប៉ូលិសនិងសមត្ថកិច្ចពន្លត់អគ្គិភ័យបានបិទផ្លូវដើម្បីដោះស្រាយគ្រោះថ្នាក់នេះ។ មន្ត្រីប៉ូលិសម្នាក់បាននិយាយថា៖ «ការកកកុញនេះបានកើតឡើងដោយសារតែទឹកកកខ្មៅនៅលើផ្លូវរអិល នាំឱ្យមានគ្រោះថ្នាក់ហើយរថយន្តបុកបន្តកន្ទុយគ្នា ធ្វើឱ្យកកស្ទះលើផ្លូវយ៉ាងធ្ងន់ធ្ងរ»។
ចំណែកហេតុការណ៍មួយទៀតដែលពាក់ព័ន្ធនឹងឡានដឹកទំនិញ ឡានក្រុង និងរថយន្តសរុបចំនួន ៤៤បានកើតឡើងនៅម៉ោង ៥ និង ១៥នាទីព្រឹកនៅលើផ្លូវហាយវេនៅជិត Gusan Interchange ក្នុង Goyang ឆ្ពោះទៅកាន់ Paju។ ក្នុងនោះរួមមាន គំនរគៀបជាប់គ្នារថយន្ត៦គ្រឿង ខូចរថយន្ត៣គ្រឿង។
ជាមួយគ្នានេះដែរ រថយន្តចំនួនប្រាំពីរគ្រឿងផ្សេងទៀតបានបុកគ្នានៅលើផ្លូវមួយក្នុងទីក្រុង Gimpo ភាគខាងលិចទីក្រុងសេអ៊ូល នៅវេលាម៉ោង ៥ និង៣០នាទីព្រឹក បណ្តាលឲ្យអ្នកបើកបរពីរនាក់រងរបួស ហើយក្រោយមកត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ ប៉ូលិសសង្ស័យរថយន្តកុងតឺន័របុកជាមួយរថយន្តពីក្រោយ បណ្តាលឲ្យក្រឡាប់ជាមួយរថយន្តផ្សេងទៀត។
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី