Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​យ៉ាង​ហោច​១០០​នាក់ ក្រោយ​ជាប់​ក្នុង​អណ្ដូង​រ៉ែ​មាស​រាប់​ខែ​នៅ​អាហ្វ្រិក​ខាង​ត្បូង

បានផុស

នៅ

យ៉ាងហោចណាស់បុរស ១០០​នាក់ដែលកំពុងជីករ៉ែដោយខុសច្បាប់នៅក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលមួយ​កន្លែង​ក្នុងប្រទេសអាហ្វ្រិកខាងត្បូង បាន​បាត់បង់​​ជីវិត​បន្ទាប់ពីជាប់នៅក្រោមដីយ៉ាងជ្រៅអស់រយៈពេលជាច្រើនខែ ខណៈដែលប៉ូលិស​កំពុង​ព្យាយាមយកពួកគេចេញ​មក​ខាង​ក្រៅ។ នេះ​បើ​យោង​​តាម​ការ​លើក​ឡើង​របស់​ក្រុមតំណាងកម្មកររ៉ែ កាលពីថ្ងៃចន្ទ​ទី​១៣​ខែ​មករា​ឆ្នាំ​២០២៥។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sabelo Mnguni អ្នកនាំពាក្យសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ការជីកយករ៉ែ United in Action Group បានប្រាប់ទីភ្នាក់ងារ​ព័ត៌មាន AP ថា ទូរសព្ទដៃដែលបានបញ្ជូនទៅកាន់​អណ្ដូង​រ៉ែ​​កាលពីថ្ងៃសុក្រ ថត​បាន​វីដេអូ​​ចំនួន​ពីរ​បង្ហាញពីសាកសព​មនុស្ស​រាប់សិប​នាក់​នៅក្រោមដីរុំដោយប្លាស្ទិក។

លោក Mnguni បាននិយាយថា យ៉ាងហោចណាស់ បុរស​១០០​នាក់បានស្លាប់នៅក្នុងអណ្តូងរ៉ែក្នុងខេត្ត North West ជាកន្លែងដែលប៉ូលិសបានចាប់ផ្តើមប្រតិបត្តិការលើកដំបូងនៅក្នុងខែវិច្ឆិកាដើម្បីបង្ខំអ្នករុករករ៉ែ​ឲ្យ​ចេញ​មក​ក្រៅ។ លោក Mnguni បានបន្ថែម​ថា ពួកគេបានស្លាប់ដោយសារការស្រេក​ឃ្លាន ឬខ្វះជាតិទឹក។ លោក​បាន​​បន្ត​​ទៀត​ថា មនុស្ស​២៦​នាក់​ និង​សាកសព​១៨​នាក់​ត្រូវ​បាន​គេ​យក​ចេញ​តាំង​ពី​ថ្ងៃ​សុក្រ។

សូម​បញ្ជាក់​ថា ការជីកយករ៉ែខុសច្បាប់គឺជារឿងធម្មតា​ទៅ​ហើយ​នៅអាហ្រ្វិកខាងត្បូង ដោយ​ក្រុមហ៊ុន​រ៉ុករក​​​បិទអណ្តូងរ៉ែ ដែលលែងទទួលផលចំណេញ ដោយទុកឲ្យ​ក្រុមអ្នករុករករ៉ែក្រៅផ្លូវការចូលទៅក្នុង​​ដោយ​ខុសច្បាប់ ដើម្បីស្វែង​រក​រ៉ែ​ដែលនៅសេស​សល់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម