ព័ត៌មានអន្ដរជាតិ
ទិន្នន័យសំខាន់ៗក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅ LA រយៈពេល១សប្តាហ៍ដល់ថ្ងៃអង្គារនេះ
ចាប់តាំងពីថ្ងៃអង្គារទី៧សប្តាហ៍មុន ភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក បានចាប់ផ្តើមដោយវាបង្កើនការឆាបឆេះរាលដាលយ៉ាងរហ័សបំផុត ដោយសារតែអាកាសធាតុស្ងួត ការចាប់ផ្តើមរដូវប្រាំងលឿនជាសព្វដង និងជាពិសេសខ្វល់បាក់ខ្លាំង។ ក្នុងរយៈពេល១សប្តាហ៍នេះ គ្រោះមហន្តរាយភ្លើងឆេះដែលគេអាចសន្និដ្ឋានថា ជាគ្រោះមហន្តរាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក បានបង្កមហន្តរាយធ្ងន់ធ្ងរ។ ខាងក្រោមនេះ គឺជាការសង្ខេបព្រឹត្តិការណ៍និងវិធានការចុងក្រោយរបស់រដ្ឋបាលសហព័ន្ធនិងរដ្ឋកាលីហ្វ័រញ៉ា៖
- អភិបាលរដ្ឋកាលីហ្វ៍័រញ៉ា លោក Gavin Newsom បានអំពាវនាវឲ្យស្ថាប័ននីតិបញ្ញត្តិនៅក្នុងរដ្ឋដ៏ធំជាប់មហាសមុទ្រប៉ាស៊ីហ្វិកនេះ អនុម័តកញ្ចប់ជំនួយបន្ថែមទៀតដែលមានទំហំទឹកប្រាក់ ២,៥ពាន់លានដុល្លារ ស្របពេលដែលអ្នកជំនាញបានព្យាករថា ភ្លើងឆេះព្រៃអាចជាគ្រោះមហន្តរាយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
- រដ្ឋកាលីហ្វ័រញ៉ាបានដាក់ពង្រាយក្រុមពន្លត់អគ្គីភ័យប្រមាណ១៥៣០០នាក់ ដោយបន្ថែមការដាក់ពង្រាយក្រុមអ្នកពន្លត់អគ្គីភ័យ៣០០ទៀតនៅថ្ងៃអង្គារ។
- មនុស្សយ៉ាងហោចណាស់២៤នាក់បានស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះ ខណៈពេលនេះសាច់ញាតិបានកំណត់អត្តសញ្ញាណសាកសពនៃអ្នកស្លាប់ នៅពេលពួកគេត្រូវឡប់ទៅកាន់ទីតាំងផ្ទះ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានជូនដំណឹង។
- ភ្លើងឆេះព្រៃនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាង១២០០០កន្លែង ទៅជាគំនរផេះផង់ក្នុងរយៈពេលដ៏ខ្លីបំផុត។
- យោងការប៉ានស្មាន់បឋមនៃការខូចខាត និងការបាត់បង់ផ្នែកសេដ្ឋកិច្ច ច្រើនជាង២៥០ពាន់លានដុល្លារ។ យោងតាម AccuWeather ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យឯកជនអាមេរិក ដែលផ្តល់សេវាព្យាករណ៍អាកាសធាតុពាណណិច្ចកម្ម។
- ដោយអាកាសធាតុក្តៅត្រូវបានរំពឹងបន្តទៀតនៅក្នុងតំបន់នៃទីក្រុង Los Angeles (LA) រហូតដល់ថ្ងៃពុធ មន្ត្រីពន្លត់អគ្គីភ័យនៅក្នុងរដ្ឋ និងទីក្រុង បានដាក់ពង្រាយក្រុមពន្លត់អគ្គីភ័យនៅទូទាំង LA។
- អាជ្ញាធរនៅ LA បានចាប់មនុស្ស៣នាក់ ពាក់ពាន់ការប្រើប្រាស់ដ្រូន២គ្រឿងដែលប៉ះពាល់ដល់ប្រតិបត្តិការប្រយុទ្ធអគ្គិភ័យ ខណៈពេលដែលការិយាល័យមេធាវីតំបន់ LA ក៏បានចោទប្រកាន់មនុស្ស១០នាក់ទាក់ទងបទល្មើសប្រព្រឹត្តក្នុងអំឡុងពេលភ្លើងឆេះព្រៃ ដោយ៩នាក់ពាក់ព័ន្ធការលួច។
- ប្រជាជនរស់នៅតំបន់ Altadena បានដាក់ពាក្យបណ្តឹងចំនួន៣ ប្រឆាំងអាជ្ញាធរនៅតំបន់ Edison ដោយចោទប្រកាន់ជុំវិញការប្រើប្រាស់សម្ភារៈឆ្លើយតបចំពោះភ្លើងឆេះនៅ Eaton ដោយពាក្យបណ្តឹងនោះលើកឡើងនូវភស្តុតាងដែលថា ភ្លើងចាប់ផ្តើមឆេះក្រោមបង្គោលខ្សែភ្លើង និងយោងទៅលើតួនាទីអង្គភាពក្នុងហេតុការណ៍ភ្លើងឆេះព្រៃដទៃទៀត។ ទោះបីយ៉ាងណា ក៏មិនមានមូលហេតុផ្លូវការត្រូវបានបញ្ជាកសម្រាប់ភ្លើងឆេះព្រៃត្រូវបានបញ្ជាក់នៅឡើយ។
- ប្រធានសភាអាមេរិក លោក Mike Johnson បាននិយាយថា គាត់ជឿថា នឹងមានលក្ខខណ្ឌស្តីពីជំនួយគ្រោះមហន្តរាយទៅដល់រដ្ឋកាលីហ្វ័រញ៉ា ដោយលើកឡើងថា «ថ្នាក់ដឹកនាំរដ្ឋ និងមូលដ្ឋានព្រងើយកណ្តើយតួនាទីរបស់ពួកគេ។
- ប៉ុន្មានម៉ោងក្រោយការលើកឡើងរបស់ប្រធានរដ្ឋសភា ប្រធានាធិបតីដេលផុតអាណត្តិនៅសប្តាហ៍ក្រោយ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «សភាត្រូវការបង្កើនល្បឿន និងអនុម័តមូលនិធី។
- ទន្ទឹមនឹងនេះ លោកប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់សារព័ត៌មានអភិរក្សនិយម NewsMax ថាគាត់កំពុងសម្លឹងមើលការខូចខាតជាមួយនឹងទស្សនវិស័យដែលគាត់បានអភិវឌ្ឍជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។
- រហូតដល់ពេលនេះ ភ្លើងឆេះព្រៃនៅតែបន្តចំនួន៣តំបន់ផ្សេងៗគ្នា នៅ Los Angeles រួមមានៈ ភ្លើងឆេះព្រៃនៅតំបន់ Polisades មានទំហំ២៣៧១៣អា និងគ្រប់គ្រងបានត្រឹមតែ១៤ភាគរយប៉ុណ្ណោះ។ ភ្លើងឆេះព្រៃនៅ Eaton មានទំហំ ១៤១១៤ អា និងគ្រប់គ្រងបាន៣៣ភាគរយ និង ភ្លើងឆេះព្រៃនៅ Hurst មានទំហំ៧៩៩អា និងគ្រប់គ្រងបាន៩៧ភាគរយ។
ដោយ រ៉ាន់ រើយ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ