ព័ត៌មានអន្ដរជាតិ
ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ និងចង់បានរាងដែលប្រាថ្នា
រឿងរ៉ាវរបស់ស្ត្រីកែភេទ Emily James មានអាយុ ២៧ ឆ្នាំ មកពីរដ្ឋ Kansas សហរដ្ឋអាមេរិក បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងបង្កជាជម្លោះចម្រូងចម្រាសក្នុងចំណោមអ្នកលេងអ៊ីនធឺណិតដោយសារតែនាងមិនស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ដ៏ច្រើនចំនួន ១៧,០០០ ដុល្លារ លើការវះកាត់កែសម្ផស្សដកឆ្អឹងជំនីចេញ ដើម្បីទទួលបានរាងស្វែលក្នុងក្ដីស្រម៉ៃ។
ថ្លែងទៅកាន់ Caters News ស្រ្តីកែភេទរូបនេះបានបង្ហាញពីផែនការដ៏ចម្លែករបស់នាងថា គោលដៅរបស់នាងគឺដើម្បីទទួលបានចង្កេះតូចជាងដែលចង់បាន។ បន្ទាប់ពីវះកាត់ នាងត្រូវពាក់អាវទ្រនាប់ទាំងថ្ងៃទាំងយប់ ដើម្បីកាត់បន្ថយការហើម។
នាងបាននិយាយថាការឈឺចាប់របស់នាងមានត្រឹមតែ ២/១០ប៉ុណ្ណោះ ដោយសារតែការមើលថែរបស់ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា។ ដំណើរការវះកាត់និងការជាសះស្បើយរបស់ James ត្រូវបាននាងចែកចាយលើបណ្តាញសង្គម។ ការបង្ហោះទាំងនេះបានទទួលប្រតិកម្មចម្រុះពីសហគមន៍អនឡាញ។
ក្នុងអំឡុងពេលនៃការជាសះស្បើយ នាងបានចែករំលែកនៅលើអ៊ីនធឺណិតថា នាងបានយកឆ្អឹងជំនីរចេញសម្រាប់គោលបំណងកែសម្ផស្ស ហើយត្រូវបានអនុញ្ញាតឲ្យរក្សាវាទុក។ នាងក៏បានបង្ហើបពីគម្រោងធ្វើមកុដពីឆ្អឹងជំនីរទាំងនេះទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។
ការដកឆ្អឹងជំនីរចេញគឺជាការវះកាត់ក្នុងគោលបំណងទទួលបានចង្កេះតូចជាង ប៉ុន្តែត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ និងមានភាពចម្រូងចម្រាសខ្លាំង។ ដោយប្រឈមមុខនឹងការចំអក និងយោបល់អំពីការសម្រេចចិត្តដ៏ចម្លែករបស់ខ្លួន នាងបានជ្រើសរើសមិនអើពើសូម្បីតែបន្តិច។
ស្រ្តីកែភេទរូបនេះក៏បានអះអាងទៀតថា៖ «ការដកឆ្អឹងជំនីរចេញមិនបានផ្លាស់ប្តូរការពិតថា ខ្ញុំជានារីកែភេទដែលមានចិត្តសប្បុរសនិងស្រឡាញ់ភេទដូចគ្នានោះទេ។ James បានសង្កត់ធ្ងន់ថា វាជាលុយរបស់ខ្ញុំ រាងកាយរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់បានជាមួយវា» ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយគ្រួសារនៅ តៃវ៉ាន់ កើតជំងឺមហារីកក្រពះ ដោយសារតែទម្លាប់ហូបជ្រក់ប្រៃៗ រាល់ថ្ងៃ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?