Connect with us

ព័ត៌មានអន្ដរជាតិ

ករណីឆ្លងកូវីដប្រចាំថ្ងៃនៅអាមេរិកបំបែកកំណត់ត្រាថ្មីស្របពេលប្រទេសកំពុងចលាចលរឿងលទ្ធផលឆ្នោត

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់មិនទាន់រកឃើញនៅឡើយទេប៉ុន្តែជំងឺរាតត្បាតកូវីដ១៩កំពុងរីករាលដាលកាន់តែធំឡើងៗ។

សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតនៃករណីកូវីដប្រចាំថ្ងៃ។ គិតត្រឹមថ្ងៃនេះ ករណីឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុងសហរដ្ឋអាមេរិកគឺមានយ៉ាងតិច១២១,០៥៤ករណី។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជារបាយការណ៍ករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។

ខាងក្រោមនេះគឺជាកាលបរិច្ឆេទទាំង៥ដែលមានករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតក្នុងកំណត់ត្រា៖

១. ថ្ងៃទី៥ខែវិច្ឆិកា៖ ១២១,០៥៤ករណី

២. ថ្ងៃទី៤ខែវិច្ឆិកា៖ ១០២,៨៣១ករណី

៣. ថ្ងៃទី៣០ខែតុលា៖ ៩៩,៣២១ករណី

៤. ថ្ងៃទី៣ខែវិច្ឆិកា៖ ៩១,៥៣០ករណី

៥. ថ្ងៃទី៣១ខែតុលា៖ ៨៩,១២៦ករណី

លោក Joe Biden បានចូលរួមនៅក្នុងសន្និសីទកាសែតស្តីពីវីរុសកូរ៉ូណានៅព្រឹកថ្ងៃនេះក្នុងទីក្រុង Wilmington នៃរដ្ឋ Delaware។ ផលប៉ះពាល់នៃជំងឺរាតត្បាតនេះគឺជាបញ្ហាគន្លឹះនៃយុទ្ធនាការបោះឆ្នោតហើយបេក្ខជនណាដែលឈ្នះតំណែងប្រធានាធិបតីនឹងត្រូវដឹកនាំប្រទេសឆ្លងកាត់វិបត្ដិនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម