ព័ត៌មានអន្ដរជាតិ
Greenland ចង់ជួបលោក ត្រាំ និយាយពីរឿងការពារជាតិ និងជីករ៉ែ
នាយករដ្ឋមន្ត្រី Greenland លោក Mute Egede បាននិយាយថា ដែនកោះរបស់លោកកំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងការពារជាតិ និងការរុករករ៉ែជាមួយសហរដ្ឋអាមេរិក ទោះបីជាប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានប្រកាសក្ដែងៗថាចង់ទិញដែនកោះដ៏ធំរបស់ប្រទេសដាណឺម៉ាកនេះក៏ដោយ។

លោក ត្រាំ ធ្លាប់បានលើកឡើងពីគំនិតទិញយក Greenland តាំងតែពីអាណត្តិដំបូងរបស់គាត់មកម៉្លេះ ហើយបានពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាកថាជា «ភាពចាំបាច់ដាច់ខាត»។
លោក Egede បានលើកឡើងថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចសន្ទនាជាមួយរដ្ឋបាលរបស់លោក ត្រាំ ដែលនឹងឡើងកាន់តំណែងនាថ្ងៃទី២០ខែមករាខាងមុខ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះនឹងអាស្រ័យលើ Greenland ក្នុងការសម្រេចចិត្តថាត្រូវធ្វើដូចម្ដេច។
នៅពេលត្រូវបានសួរអំពីការពង្រីកសមត្ថភាពយោធារបស់អាមេរិកលើកោះអាកទិកដ៏ធំរបស់ខ្លួន លោក Egede បានឆ្លើយតបកាលពីថ្ងៃចន្ទថា៖ «ឯករាជ្យភាពរបស់ Greenland គឺជារឿងរបស់ Greenland ហើយក៏ទាក់ទងនឹងការប្រើប្រាស់ដីរបស់ខ្លួនផងដែរ ដូច្នេះវាក៏ជា Greenland ខ្លួនឯងដែលនឹងសម្រេចចិត្តថាតើយើងគួរតែឈានដល់កិច្ចព្រមព្រៀងអ្វី»។
ខណៈកាលពីសប្តាហ៍មុនលោក ត្រាំ មិនបានច្រានចោលការប្រើប្រាស់សក្តានុពលនៃមធ្យោបាយយោធា ឬសេដ្ឋកិច្ចដើម្បីទទួលបានការគ្រប់គ្រងលើ Greenland អនុប្រធានាធិបតីអាមេរិកដែលទើបជាប់ឆ្នោតលោក JD Vance បាននិយាយទៅកាន់ Fox News កាលពីថ្ងៃអាទិត្យ ដោយច្រានចោលការប្រើប្រាស់កម្លាំងយោធា ទោះបីជាលោកបានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ Greenland និងធនធានដ៏សម្បូរបែបរបស់វាក៏ដោយ។
ពាក់ព័ន្ធនឹងរឿងនេះ នាយករដ្ឋមន្ត្រី Greenland បាននិយាយថា៖ «វាគួរឲ្យបារម្ភនៅពេលយើងបានឮវាដំបូង។ ប៉ុន្តែអនុប្រធានាធិបតីបាននិយាយកាលពីម្សិលមិញថាពួកគេគ្មានបំណងក្នុងការប្រើប្រាស់អាវុធទេ។ បំណងរបស់យើងគឺនៅក្នុងកិច្ចសហប្រតិបត្តិការ»៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ