ព័ត៌មានអន្ដរជាតិ
សវនាការតុលាការធម្មនុញ្ញកូរ៉េខាងត្បូងត្រូវពន្យាពេល និងបដិសេធសំណើរបស់លោក Yoon
សវនាការលើកដំបូងរបស់តុលាការធម្មនុញ្ញត្រូវបានពន្យាពេល ដោយសារតែអវត្តមានរបស់ ភាគីចុងចោទ គឺលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូងដែលព្យួរអំណាចកាលពីថ្ងៃទី១៤ខែធ្នូ ហើយតាមការគ្រោងទុកតុលាការនេះនឹងដំណើរការលើកទី២នៅថ្ងៃទី១៦ខែមករា។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានស៊ីនហួររបស់ចិន ដំណើរការសវនាការលើកដំបូងនេះ បានប្រើពេលត្រឹមតែរយៈពេល៤នាទីប៉ុណ្ណោះ ដោយសារតែគ្មានវត្តមានលោក Yoon។
សេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូង Korea Herald បានលើកឡើងថា មេធាវីការពារក្តីរបស់ប្រធានាធិបតីដែលរងការចោទប្រកាន់បណ្តេញចេញពីអំណាច បានអះអាងកាលថ្ងៃអាទិត្យថា កូនក្តីរបស់ខ្លួនមិនបានអាចមានវត្តមាននៅក្នុងតុលាការបានទេ ដោយសារតែការបារម្ភពីសុវត្ថិភាព។
លោក Yoon Suk Yeol ប្រឈមដីកាចាប់ខ្លួនពីការិយាល័យស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដែលជាអង្គភាពឯករាជ្យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលចេញចំនួន២លើក ក្រោយពីលោក បានអាក់ខានចូលខ្លួនបំភ្លឺតាមដីកាកោះ។
ក្នុងខណៈពេលនេះ លោក Yoon Suk Yeol ត្រូវបានគេជឿថា សម្ងំនៅក្នុងការិយាល័យប្រធានាធិបតី ដែលការពារដោយកងកម្លាំងសន្តិសុខប្រធានាធិបតី និងប្រជាជនដែលស្រឡាញ់រូបលោក ចេញមកប្រជុំគ្នានៅតាមដងផ្លូវជុំវិញបរិវេណនិវេសនដ្ឋានប្រធានាធិបតី។
តាមសេចក្តីរាយការណ៍ របស់ស៊ីនហ៊ូរ នៅមុននេះបន្តិច តុលាការធម្មនុញ្ញក៏បានច្រើនចោលសំណើររបស់ លោក Yoon Suk Yeol ដែលស្នើឲ្យមានការដោះដូរចៅក្រមតុលាការធម្មនុញ្ញដែលទើបតែងតាំងថ្មីៗនេះ។ បច្ចុប្បន្ននេះ ចៅក្រមតុលាការធម្មនុញ្ញមាន៨រូបលើសមាសភាពសរុប៩រូប ដែលអាចដំណើរការកាត់សេចក្តីលើសំណុំរឿងចោទប្រកាន់ដកហូតអំណាចរបស់ប្រធានាធិបតីដែលដាក់ពាក្យបណ្តឹងដោយរដ្ឋសភា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី