ព័ត៌មានអន្ដរជាតិ
អ្នកសាធារណរដ្ឋ ត្រៀមលុយឲ្យលោក ត្រាំ យកទៅទិញកោះ Greenland ពីដាណឺម៉ាក
បណ្តាអ្នកសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្តអាមេរិកដែលសុទ្ធសឹងជាជំនិតរបស់លោក ដូណាល់ ត្រាំ បានបង្ហាញនូវសំណើច្បាប់ភ្ជាប់ជាមួយវិក្កយបត្រមួយ ដែលនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិក បើកការចរចាទិញយកកោះ Greenland ពីប្រទេសដាណឺម៉ាក ភ្លាមៗបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរូបនេះ ចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ខែមករាខាងមុខ។

តាមការចុះផ្សាយរបស់ Fox News កាលពីថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥, សំណើច្បាប់ដែលគេហៅថា Make Greenland Great Again ត្រូវបានបង្ហាញដោយសមាជិកសភាលោក Andy Ogles ហើយមានការគាំទ្រពីអ្នកឧបត្ថម្ភចំនួន១០រូបទៀត ប៉ុន្តែក្នុងនោះមិនលាតត្រដាងអំពីទំហំទឹកប្រាក់ឡើយ។
កាលពីសប្តាហ៍មុន ក្នុងសន្និសីទសារព័ត៌មាននៅ Mar-a-Lago លោកត្រាំ បានប្រកាសថា លោកអាចប្រើកម្លាំងយោធាឬវិធានការសេដ្ឋកិច្ច ដើម្បីយកមិនត្រឹមតែកោះ Greenland ទេប៉ុន្តែក៏អាចយកព្រែកជីកបាណាម៉ា មកគ្រប់គ្រងផងដែរ។

លោកនិយាយថា «យើងត្រូវការពួកគេសម្រាប់សន្តិសុខសេដ្ឋកិច្ច។ វាចាំបាច់ណាស់សម្រាប់សន្តិសុខរបស់អាមេរិក។ Greenland មានសារៈសំខាន់ផ្នែកយោធា ដើម្បីតាមដាននាវាចិននិងរុស្ស៊ី។ ខ្ញុំកំពុងនិយាយអំពីការការពារពិភពលោកសេរី»។
ជុំវិញរឿងនេះដែរ នាយករដ្ឋមន្ត្រី Greenland លោក Mute Egede បានលើកឡើងថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចសន្ទនាជាមួយរដ្ឋបាលលោក ត្រាំ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះនឹងអាស្រ័យលើ Greenland ក្នុងការសម្រេចចិត្តថាត្រូវធ្វើដូចម្ដេច។

Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ។ វាស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកកប្រមាណ ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។
កោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ មានរដ្ឋធានីនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក ហើយសម្បូរធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍមានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនត្រូវពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Greenland ចង់ជួបលោក ត្រាំ និយាយពីរឿងការពារជាតិ និងជីករ៉ែ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ