ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ចង់ជួប ពូទីន ឲ្យបានលឿនក្រោយឡើងកាន់តំណែង
ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគ្រោងនឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន «យ៉ាងឆាប់រហ័ស» ដោយបន្ថែមថា មេដឹកនាំរុស្ស៊ីក៏ «ចង់ជួប» លោកវិញផងដែរ។

ដំបូងឡើយ លោក ត្រាំ ធ្លាប់បានប្រកាសក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតថា លោកនឹងបញ្ចប់សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក្នុងរយៈពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ។ យ៉ាងណា ថ្មីៗនេះ លោក ត្រាំ បាននិយាយថា លោកត្រូវការពេលរហូតដល់ ៦ខែ ដើម្បីនាំភាគីទាំងពីរឈានទៅរកកិច្ចព្រមព្រៀង។
នៅក្នុងបទសម្ភាន៍ជាមួយសារព័ត៌មាន Newsmax កាលពីថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ លោក ត្រាំ បានបញ្ជាក់ថា លោក ពូទីន ក៏ចង់មានជំនួបនេះផងដែរ ខណៈដែលសង្រ្គាមរបស់រុស្ស៊ីមិនអាចដំណើរការបានរលូន។
លោក ត្រាំ បានលើកឡើងថា៖ «ខ្ញុំដឹងថា គាត់ចង់ជួប ហើយខ្ញុំនឹងជួប (គាត់) យ៉ាងឆាប់រហ័ស» ដោយបន្ថែមថា កិច្ចប្រជុំត្រូវតែធ្វើឡើង បន្ទាប់ពីលោកចូលកាន់តំណែងជាផ្លូវការ។ លោក ត្រាំ ក៏បានកត់សម្គាល់ផងដែរថា ប្រទេសអ៊ុយក្រែនកំពុងត្រូវបាន «បំផ្លាញ» ខណៈទាំងទាហានរុស្ស៊ី និងទាហានអ៊ុយក្រែន «កំពុងត្រូវបានគេសម្លាប់នៅក្នុងចំនួនដ៏ច្រើន»។
សូមបញ្ជាក់ថា វិមានក្រឹមឡាំងបានបង្ហាញពីឆន្ទៈរបស់លោក ពូទីន ក្នុងការជួបលោក ត្រាំ បន្ទាប់ពីលោកចូលកាន់តំណែង ទោះបីជាមិនមានកាលបរិច្ឆេទច្បាស់លាស់ណាមួយត្រូវបានកំណត់ក៏ដោយ។ ប្រទេសស្វីស និងស៊ែប៊ី បានប្រកាសថា ពួកគេបើកចំហរក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដោយផ្ទាល់រវាងមេដឹកនាំទាំងពីរ។
ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ ជម្លៀសខ្លួនមនុស្សរាប់លាននាក់ និងបង្កឲ្យមានការប្រេះឆាទំនាក់ទំនងរវាងទីក្រុងមូស្គូ និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២៕
ដោយ៖ ឈាង
ចុចអាន៖ មិនមែន២៤ម៉ោងទេ! ឥឡូវលោក ត្រាំ ថា ត្រូវការពេល៦ខែ ដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី