Connect with us

ព័ត៌មានអន្ដរជាតិ

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

បានផុស

នៅ

នាវាដឹកប្រេងចំនួន​៨គ្រឿងបាន​​ដក​​យុថ្កា​ចាកចេញពីប្រទេសសិង្ហបុរី បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតប្រេងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ The Business Times។

(រូបភាព៖ BT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសុក្រសប្តាហ៍មុន រតនាគារសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនផលិតប្រេងសំខាន់ៗរបស់រុស្ស៊ីចំនួនពីរ និងនាវាចំនួន១៨៣ ដែលដឹកជញ្ជូនប្រេង។ បន្ទាប់ពីការប្រកាសនេះ យ៉ាងហោចណាស់មាននាវាដឹកប្រេងចំនួន​៦៥​បានឈប់នៅទីតាំងជាច្រើន។ នេះបើយោងតាម ​​ទីភ្នាក់ងារព័ត៌មាន Reuters បានបញ្ជាក់ដោយដកស្រង់​ទិន្នន័យតាមដាននាវា MarineTraffic និង LSEG។ ក្នុង​តំបន់​នេះ មាន​ចំនួន​ប្រាំ​ទៀត​ដែល​បាន​ឈប់​នៅច្រក​របស់​ចិន។

រតនាគារសហរដ្ឋអាមេរិក បានកត់សម្គាល់ថា កប៉ាល់ទាំង​១៨៣គ្រឿងនេះគឺជាផ្នែកមួយនៃអ្វីដែលគេហៅថា«កងនាវាស្រមោល» របស់រុស្ស៊ី ដែលបានបិទជុំវិញការដាក់ទណ្ឌកម្មដែលមានស្រាប់លើការនាំចេញថាមពលរបស់ប្រទេសនេះ ។

ស​ហរដ្ឋអាមេរិកបានកំណត់គោលដៅលើបន្ថែមទៀត​លើ​ក្រុមហ៊ុនផលិតប្រេងរុស្ស៊ីធំៗចំនួនពីរ និងនាវា​ចំនួន១៨៣ ដែល​ជួយដឹកជញ្ជូនប្រេងឥន្ធនៈ ព្រមទាំងបុគ្គល និងអង្គភាពចំនួន៨០ដែលពាក់ព័ន្ធនឹងការផលិត និងការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ី។ ក្រុមហ៊ុន​ដែល​ទទួល​ទណ្ឌកម្ម​ទាំងពីរនោះរួម​មានក្រុមហ៊ុន Gazprom Neft និង Surgutneftegas ជា​ក្រុមហ៊ុន​ប្រេង​ធំ​បំផុត​ពីរ​របស់​រុស្ស៊ី។

ការដាក់ទណ្ឌកម្មនេះកើតឡើង ជាពិសេស​​ក្រោយ​ការ​ទទួលបាន​ការ​អនុញ្ញា​ត​ឲ្យ​ប្រើប្រាស់​អាវុធរយៈចម្ងាយឆ្ងាយ​ពីសហរដ្ឋ​អាមេរិក និងសម្ព័ន្ធ​មិត្ត​អឺរ៉ុប​​ អ៊ុយក្រែន​ព្យាយាម​បំផ្លាញ​បាញ់​បំផ្លាញ​​ហេដ្ឋារចនាសម្ព័ន​ប្រេង​​របស់​រុស្ស៊ី ដោយ​ការ​ផ្លោង​និង​​ការ​ប្រើប្រាស់ដូ្រន ព្រម​ទាំង​កាត់ផ្តាច់​​បំពង់​បង្ហូរឧស្ម័ន​រុស្ស៊ីទៅអឺរ៉ុប​ឆ្លង​កាត់​អ៊ុយក្រែនទៀត​ផង។

ជាមួយគ្នានេះចក្រភពអង់គ្លេសក៏បាន​ដាក់​ទណ្ឌកម្មស្រដៀងគ្នានេះ កាលពីថ្ងៃព្រហស្បតិ៍ថា៖​«រាល់ការវាយលុកដែលយើងវាយប្រហារប្រឆាំងនឹងប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ី គឺជាជំហានមួយទៀតឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងនិរន្តរភាពក្នុងប្រទេសអ៊ុយក្រែន និងជាជំហានឆ្ពោះទៅរកសន្តិសុខ និងវិបុលភាពនៅក្នុងចក្រភពអង់គ្លេស និងលើសពីនេះទៅទៀត»៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

អភិបាលខេត្តសៀមរាប ណែនាំដល់មន្ទីរអង្គភាពក្នុងខេត្ត អនុវត្ដឱ្យបានហ្មត់ចត់ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

រថយន្តដឹកជំនួយមនុស្ស​ធម៌​​៦០០​គ្រឿង​​ក្នុង​១ថ្ងៃ​ នឹង​ចូល​តំបន់​ហ្កាហ្សា​​​​ដែលជួប​វិបត្តិ​​ខ្លាំង​​

សេដ្ឋកិច្ច២៨ នាទីutes មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

លោក Zelensky អំពាវនាវ​សុំ​ប្រព័ន្ធ​ការពារ​អាកាស​ពី​សម្ព័ន្ធមិត្ត​បន្ថែម​ទៀត

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

រថយន្តដឹកប្រេង​ក្រឡាប់និង​ផ្ទុះ​ឆេះ​ សម្លាប់​និង​បង្ករបួស​​ជិត​១៣០​នាក់នៅ​នីហ្សេរីយ៉ា

Sokha Hotels

ព័ត៌មានពេញនិយម