Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

បានផុស

នៅ

FBI និងក្រសួងសន្តិសុខមាតុភូមិ (DHS) បានចេញការព្រមានឲ្យគ្រប់ភ្នាក់ងារអនុវត្តច្បាប់ នៅទូទាំងសហរដ្ឋអាមេរិក ត្រូវប្រុងប្រយ័ត្នខ្ពស់អំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មពាក់ព័ន្ធជាមួយក្រុមរដ្ឋឥស្លាម នៅថ្ងៃឆ្លងឆ្នាំសកល។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១ខែមករាឆ្នាំ២០២៥ ភេរវករមានឈ្មោះ Shamsud-Din Jabbar ជាពលរដ្ឋអាមេរិកនិងជាអតីតយុទ្ធជន មកពីរដ្ឋ Texas បានបើករថយន្តបុករះសម្លាប់មនុស្សចំនួន១៥នាក់ ក្នុងទីក្រុង New Orleans នៃរដ្ឋ Louisiana។

ដូច្នេះហើយ មកដល់ថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ ទាំង FBI និង DHS បានចេញសេចក្តីប្រកាសរួមដល់ភ្នាក់ងារអនុវត្តច្បាប់ប្រហែល ១៨ ០០០ភ្នាក់ងារនៅទូទាំងប្រទេស ត្រូវប្រុងប្រៀបខ្លួនជានិច្ច ដើម្បីធានាសុវត្ថិភាពដល់សាធារណជននិងឆ្លើយតបឲ្យបានទាន់ពេលចំពោះអំពើហិង្សាដែលយកលំនាំតាមការវាយប្រហារនៅ New Orleans។

ក្នុងសេចក្តីប្រកាសនោះបានព្រមានថា FBI និង DHS ពិតជាព្រួយបារម្ភអំពីការវាយប្រហារចម្លងតាមគ្នា ឬការវាយប្រហារសងសឹក ដោយជនជ្រុលនិយមយករថយន្តធ្វើជាឧបករណ៍វាយប្រហារ។ ពួកគេត្រូវអង្គការភេរវករបរទេស បញ្ចុះបញ្ចូលឲ្យប្រព្រឹត្តអំពើភេរវកម្មតាមរយៈយានជំនិះ ហើយអ្នកវាយប្រហារនឹងប្រើអាវុធផ្សេងទៀតដូចជាកាំភ្លើងនិងកាំបិត ដើម្បីធ្វើសកម្មភាពបន្ត។

លើសពីនេះ FBI និង DHS បានព្រមានដល់ប្រជាជនអាមេរិក ឲ្យប្រុងប្រយ័ត្នឬចៀសវាងកន្លែងមានមនុស្សច្រើនឬការប្រមូលផ្តុំនានា ហើយបើអាច ត្រូវរាយការណ៍ទៅសមត្ថកិច្ចបើមានអ្វីគួរឲ្យសង្ស័យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចូលឆ្នាំថ្មី អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មផ្ទួនៗ ស្លាប់មនុស្សច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម