ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ព្យាយាមចូលចាប់ខ្លួនលោក យូន ជាលើកទី២
នេះគឺជាលើកទី២ហើយ ដែលក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ព្យាយាមចូលទៅចាប់ខ្លួនលោក យូន ស៊ុកយុល ក្នុងវិមានប្រធានាធិបតី បន្ទាប់ពីបរាជ័យកាលពីថ្ងៃទី៣ខែមករា ដោយសារត្រូវប្រឈមមុខជាមួយកងសន្តិសុខនិងអ្នកគាំទ្ររបស់គាត់។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥, ក្នុងការប៉ុនប៉ងថ្មីនេះ ប៉ូលិសបានបន្ថែមកម្លាំងរហូតដល់ទៅ ១ ០០០នាក់ ប៉ុន្តែយ៉ាងណា មន្ត្រីមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) នៅតែជួបប្រទះនឹងចលនាតស៊ូពីសំណាក់អ្នកគាំទ្រលោក យូន រាប់ពាន់នាក់ នៅខាងក្រៅវិមានប្រធានាធិបតីដដែល។
អ្នកគាំទ្រទាំងនោះ ត្រូវបានគេឃើញលើកបដាដែលមានសរសេរពាក្យ «Stop the Steal» ហើយមានអ្នកខ្លះកាន់ទង់ជាតិកូរ៉េខាងត្បូងនិងអាមេរិក ព្រមទាំងច្រៀងចម្រៀង KPOP ទៀតផង។

ត្បិតមានការរារាំងក៏ដោយ CIO បានព្យាយាមរកច្រកផ្សេងៗដើម្បីចូលទៅក្នុងវិមានប្រធានាធិបតីឲ្យបាន សូម្បីតែទ្វារក្រោយ ហើយស្របពេលជាមួយគ្នានោះ ក៏មានសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នារវាងប៉ូលិសនិងអ្នកគាំទ្រលោក យូន ផងដែរ ដោយបណ្តាលឲ្យមនុស្សម្នាក់រងរបូស។
សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ តុលាការកូរ៉េខាងត្បូង បានអនុម័តដីកាចាប់ខ្លួនលោក យូន ដោយអាចធ្វើឲ្យគាត់ ក្លាយជាប្រធានាធិបតីកាន់តំណែងដំបូងគេ ដែលត្រូវឃុំខ្លួន ជាផ្នែកមួយនៃការស៊ើបអង្កេតលើបទចោទប្រកាន់ថា គាត់ជាមេខ្លោងបះបោរដោយព្យាយាមដាក់ច្បាប់អាជ្ញាសឹក។

កាលពីថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥, CIO បានប្រកាសផ្អាកប្រតិបត្តិការចាប់ខ្លួនលោក យូន នៅម៉ោង ១:៣០នាទីរសៀល (ម៉ោងនៅកូរ៉េខាងត្បូង) បន្ទាប់ពីការងាររបស់ពួកគេ ត្រូវជួបប្រទះការតស៊ូពីសំណាក់កងសន្តិសុខនិងអ្នកគាំទ្រលោក យូន ជាងមួយពាន់នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សវនាការតុលាការធម្មនុញ្ញកូរ៉េខាងត្បូងត្រូវពន្យាពេល និងបដិសេធសំណើរបស់លោក Yoon

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី