ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោក បៃដិន ខំបង្កបញ្ហាមុនផុតអាណត្តិ ទុកឲ្យ ត្រាំ ចូលមកដោះស្រាយ
ក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានវាយប្រហារចំៗទៅលោក ចូ បៃដិន ដោយបន្ទោសថា ប្រធានាធិបតីផុតអាណត្តិអាមេរិករូបនេះ ខំបង្កបញ្ហាឲ្យច្រើនទុកឲ្យលោក ដូណាល់ ត្រាំ ដោះស្រាយពេលចូលជំនួសតំណែង។

លោក Lavrov លើកឡើងបែបនេះ ឆ្លើយតបទៅសំណួរទាក់ទិនការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកលើក្រុមហ៊ុនប្រេងយក្សរុស្ស៊ីចំនួន២គឺ Gazprom Neft និង Surgutneftegaz ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ រួមទាំង Naftna industrija Srbije (NIS) ដែលគ្រប់គ្រងការដឹកជញ្ជូនប្រេងរុស្ស៊ីទៅកាន់ស៊ែប៊ី និងប្រទេសក្បែរខាងអឺរ៉ុបផងដែរ។
រដ្ឋមន្ត្រីការរបទេសរុស្ស៊ីបន្តថា «គណបក្សប្រជាធិបតេយ្យ តែងមានចរិតបែបនេះក្នុងនយោបាយអាមេរិក។ មុនចប់អាណត្តិ ពូកគេព្យាយាមបំផ្លាញរឿងគ្រប់យ៉ាង ទុកឲ្យរដ្ឋបាលបន្ទាប់ដោះស្រាយ។ តួយ៉ាងដូចជាមុនអាណត្តិដំបូងរបស់លោក ត្រាំ អ៊ីចឹង ដែលកាលនោះ ប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យលោក បារ៉ាក់ អូបាម៉ា បានបណ្តេញអ្នកការទូតរុស្ស៊ី ១២០នាក់ចេញពីសហរដ្ឋអាមេរិក និងបានរឹបអូសទីតាំងការទូតរុស្ស៊ី៥កន្លែង ត្រឹមបីសប្តាហ៍ប៉ុណ្ណោះមុនពេលរដ្ឋបាលថ្មី ចូលគ្រប់គ្រង។ ដោយសារបញ្ហានេះហើយ វាមិនបានជួយឲ្យទំនាក់ទំនងរុស្ស៊ី-អាមេរិកល្អប្រសើរទេក្នុងឆ្នាំ២០១៧»។

យ៉ាងណាក្តី គេសង្ឃឹមថា រដ្ឋបាលថ្មីរបស់អាមេរិក នឹងអាចស្តារទំនាក់ទំនងជាមួយរុស្ស៊ី ដែលធ្លាក់ចុះដល់បាតទៅហើយនោះ ឲ្យងើបឡើងវិញ ខណៈថ្មីៗក៏មានសេចក្តីរាយការណ៍ដែរថា ប្រទេសស្វីស បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតខ្ពស់រវាងលោក ត្រាំ និងលោក ពូទីន។
បើសិនជាជំនួបកំពូលកើតឡើងមែន ច្បាស់ណាស់មេដឹកនាំទាំងពីរមិនមែនពិភាក្សាគ្នាត្រឹមអំពីវិបត្តិនៃទំនាក់ទំនងទីក្រុងមូស្គូនិងវ៉ាស៊ីនតោនប៉ុណ្ណោះទេ តែក៏នឹងជជែកទាក់ទិនសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ចង់ជួប ពូទីន ឲ្យបានលឿនក្រោយឡើងកាន់តំណែង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ