Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការរុស្ស៊ីពិន័យ Google ​បន្ថែម​​ទៀត​ ព្រោះតែ​ការ​​មិនបង់​​ពិន័យពីមុនៗ​​

បានផុស

នៅ


យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់តុលាការក្រុងមូស្គូ បាននិយាយនៅលើ Telegram ថា តុលាការរុស្ស៊ីបានពិន័យ​ក្រុម​ហ៊ុន​ពហុជាតិ​ Alphabet’s (GOOGL.O) ដែល​ជា​ក្រុមហ៊ុន​មេ​​​របស់ក្រុមហ៊ុន Google ​នូវទឹកប្រាក់​​​ចំនួន ៧៧.៩ លានដុល្លារ ចំពោះការមិនគោរពតាមដីកាពិន័យ​ដែល​បានដាក់​ចេញ​កាល​​ពីមុន។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ីបានបញ្ជាឱ្យថ្នាល​បច្ចេកវិជ្ជាបរទេសដែលដំណើរការក្នុងប្រទេស​របស់​ខ្លួន​អស់រយៈពេលជាច្រើនឆ្នាំ ឲ្យ​លុបមាតិកាដែល​ខ្លួន​ចាត់ទុកថា ខុសច្បាប់ ដោយចេញការផាកពិន័យតិចតួច ប៉ុន្តែជាប់លាប់នៅពេលដែលខ្លួនមើលឃើញថាមិនគោរពតាម។ ប៉ុន្តែការផាកពិន័យកាលពីថ្ងៃអង្គារគឺជាការកើនឡើងគួរឱ្យកត់សម្គាល់លើការផាកពិន័យប្រហែល៤ម៉ឺនដុល្លារអាមេរិក។ ទោះយ៉ាងណា Google មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​បញ្ហានេះនោះទេ។

តុលាការស្រុក Chertanovo នៅទីក្រុងមូស្គូបាននិយាយថា ការផាកពិន័យកាលពីថ្ងៃអង្គារត្រូវបានចេញសម្រាប់ការខកខានរបស់ Google ក្នុងការអនុលោមតាមការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល។ តុលាការ​​រុស្ស៊ី​មិន​បាន​បញ្ជាក់​ថា ​បទល្មើស​រដ្ឋបាល​មួយ​ណា​ដែល​ត្រូវ​ផាក​ពិន័យ​ពាក់ព័ន្ធ​នឹង​ការ​ផាក​ពិន័យ​នោះ​ទេ។

ថ្នាលបច្ចេកវិទ្យា​ YouTube ជាមាតិកាដែលទាក់ទាញ​ជាង​គេនៅក្នុងការបង្ហោះនៅក្នុងទីក្រុងមូស្គូ។ Youtube ធ្លាប់បានទា​ក់ទាញអ្នកប្រើប្រាស់ប្រចាំថ្ងៃប្រហែល​៥០លាននាក់នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែចំនួនទាំងនោះបានធ្លាក់ចុះមកនៅប្រហែល១២លាននាក់។ នេះបើយោងតាមទិន្នន័យរបស់ Google ។

អ្នករិះគន់មួយចំនួនបានចោទប្រកាន់អាជ្ញាធររុស្ស៊ីពីចេតនាបង្អាក់ល្បឿនទាញយករបស់ YouTube ដើម្បីការពារប្រជាជនរុស្ស៊ីពីការមើលមាតិកា​ របស់​ YouTube ដែលប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងរដ្ឋាភិបាលរបស់គាត់។

ប៉ុន្តែ រុស្សីបានបដិសេធថា បញ្ហាទាំងនេះបណ្តាលមកពី Google បរាជ័យក្នុងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីរបស់ខ្លួន ដែល​ជា​ការចោទប្រកាន់ដែលជំទាស់ដោយក្រុមហ៊ុន និងអ្នកជំនាញបច្ចេកវិទ្យារបស់ Google។ លោក Putin កាលពីខែធ្នូក៏បានចោទប្រកាន់ក្រុមហ៊ុន Google ថាជាឧបករណ៍ប្រើប្រាស់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីរកផលប្រយោជន៍នយោបាយផងដែរ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

Sokha Hotels

ព័ត៌មានពេញនិយម