Connect with us

ព័ត៌មានអន្ដរជាតិ

ការ​បាញ់​ផ្លោង​នៅ​ជិត​រដ្ឋធានីស៊ូដង់​ សម្លាប់​ជន​ស៊ី​វិល​ជាង១០០​នាក់​

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស១២០នាក់ត្រូវបានគេរាយការណ៍ថា ស្លាប់​នៅក្នុងហេតុការណ៍​បាញ់ផ្លោងមួយ​កាលពីថ្ងៃចន្ទនៅក្នុងតំបន់ Dar-Salam ក្នុងទីក្រុង Omdurman ដែលឆ្លងកាត់ទន្លេនីលពីរដ្ឋធានី Khartoum ប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៥ខែមករានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្រ្គាមស៊ីវិល​ក្នុង​ប្រទេសស៊ូដង់ ដែលឥឡូវនេះមានរយៈពេល​២១ខែ​កន្លង​ទៅ​ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និង​ប្រជាជន​ភៀស​ខ្លួនឬផ្លាស់ទីលំនៅជាង​១២លាននាក់ និងបានរុញច្រានប្រទេសនេះឱ្យធ្លាក់ចូល​​ទៅក្នុង​គ្រោះ​អត់ឃ្លាន ដែល​អង្គការសហប្រជាជាតិពិពណ៌នាថាជាគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។

ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តមានចំនួនតិច ខណៈដែលបុគ្គលិកសុខាភិបាលព្យាយាមព្យាបាលមនុស្សមួយចំនួនធំដែលមានរបួសពីការទម្លាក់គ្រាប់បែក។ ការវាយប្រហារនេះមិនទាន់មាន​​ភាគី​ណាមួយ​អះ​អាងថា​ ខ្លួនជាអ្នក​​​ធ្វើ​នោះទេ។

គួរបញ្ជាក់ថា ភាគច្រើននៃទីក្រុង Omdurman ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពដែល​គ្រប់​គ្រង​ដោយ​អនុប្រធានាធិបតី​ ខណៈដែលកងទ័ព RSF ដែល​គ្រប់​គ្រងដោយ​ប្រធានាធិបតី​ កាន់កាប់រដ្ឋធានី និងជាផ្នែកមួយនៃតំបន់ Khartoum កាន់តែច្រើន។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងទ័ព RSF ក៏បានបង្កើនការវាយលុករបស់ខ្លួននៅទីក្រុង Omdurman ក្នុងគោលបំណងដណ្តើមការគ្រប់គ្រងឡើងវិញ និងបាន​រឹបអូស​យក​តំបន់​ចំនួន​បី និង​រឹបអូស​អាវុធ​ដែល​បន្សល់​ទុក​ដោយ​កង​កម្លាំង​ប៉ារ៉ា។

បញ្ហាទាំងនេះបានចាប់ផ្តើមកាលពីឆ្នាំមុនបន្ទាប់ពីការដឹកនាំរបស់កម្លាំង​ប៉ារ៉ា និង កងកម្លាំងគាំទ្ររហ័ស (RSF) បានធ្លាក់ចេញពីទិសដៅអនាគតរបស់ប្រទេស។ ភាគីទាំងពីរត្រូវបានចោទប្រកាន់ថា បានកំណត់គោលដៅលើជនស៊ីវិល រួមទាំងបុគ្គលិកសុខាភិបាល និងការបាញ់ផ្លោងមិនរើសមុខលើតំបន់លំនៅដ្ឋាន។ ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះថែមទាំងបានបង្ខំឱ្យបិទមណ្ឌលសុខភាពជាច្រើនដែលប៉ះពាល់ដល់ការផ្តល់សេវាវេជ្ជសាស្រ្តដល់ប្រជាជនរាប់ពាន់នាក់៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម