ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី គ្រោងកំណត់អាយុអប្បបរមា សម្រាប់ការប្រើប្រាស់បណ្ដាញសង្គម
រដ្ឋាភិបាលឥណ្ឌណេស៊ី គ្រោងនឹងចេញច្បាប់ថ្មីមួយ ដើម្បីកំណត់អាយុអប្បបរមាសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាវិធានការមួយក្នុងគោលបំណងការពារកុមារនៅលើប្រព័ន្ធឌីជីថល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post នៅថ្ងៃទី១៤ខែមករាឆ្នាំ២០២៥។

រដ្ឋមន្ត្រីទំនាក់ទំនង និងឌីជីថល លោកស្រី Meutya Hafid បាននិយាយថា ក្រសួងកំពុងរៀបចំបទប្បញ្ញត្តិដើម្បីហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ។ យ៉ាងណា លោកស្រីមិនបានបញ្ជាក់ថា អាយុអប្បបរមាដែលនឹងត្រូវហាមឃាត់ គឺប៉ុន្មាននោះទេ។
លោកស្រី Meutya បានលើកឡើងថា៖ «យើងបានពិភាក្សាពីរបៀបការពារកុមារនៅក្នុងលំហឌីជីថល។ លោកប្រធានាធិបតីបានឲ្យបន្តផែនការនេះ។ គាត់មានការគាំទ្រយ៉ាងខ្លាំងអំពីរបៀបដែលការការពារកុមារបែបនេះ នឹងត្រូវបានធ្វើនៅក្នុងលំហឌីជីថលរបស់យើង»។
ឥណ្ឌូណេស៊ី មានប្រជាជនប្រហែល ២៨០លាននាក់ ហើយការប្រើប្រាស់អ៊ីនធឺណិតបានឈានដល់ ៧៩,៥% កាលពីឆ្នាំ២០២៤។ ការស្ទង់មតិ បានបង្ហាញថា ៤៨% នៃកុមារអាយុក្រោម ១២ឆ្នាំ មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ដូចជា Facebook, Instagram និង TikTok។ ការស្ទង់មតិ បានបង្ហាញទៀតថា ការប្រើប្រាស់អ៊ីនធឺណិតមាន ៨៧% ជាក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ២៧ឆ្នាំ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី