Connect with us

ព័ត៌មានអន្ដរជាតិ

ឈ្មោះលោក យូន ចារក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង ជាប្រធានាធិបតី ដែលត្រូវចាប់ខ្លួន

បានផុស

នៅ

ទីបំផុត ប្រធានាធិបតិកូរ៉េខាងត្បូងលោក យូន ស៊ុកយុល ត្រូវបានមន្ត្រីមកពីភ្នាក់ងារប្រឆាំងអំពើពុករលួយចាប់ខ្លួនបានហើយ នៅថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥ ជុំវិញការប្រកាសច្បាប់គ្រាអាសន្ន ដែលធ្វើឲ្យប្រទេសធ្លាក់ចូលភាពវឹកវរ កាលពីចុងឆ្នាំមុន ហើយគាត់បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវចាប់ខ្លួនទាំងកំពុងកាន់អំណាច។

លោក យូន ស៊ុកយុល (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីលើកទី១នៅថ្ងៃសុក្រទី៣ខែមករា ក្រុមមន្ត្រីប្រឆាំងអំពើពុករលួយ មិនអាចចាប់លោក យូន បានឡើយ ដោយសារមានការតស៊ូពីសំណាក់កងសន្តិសុខនិងអ្នកគាំទ្ររបស់គាត់ រាប់ពាន់នាក់។

យ៉ាងណា លើកនេះ ក្រុមមន្ត្រីបានបន្ថែមកម្លាំងហើយមានបំពាក់ជាមួយឧបករណ៍ទំនើបជាងមុន រួមទាំងកន្ត្រៃកាត់លួសនិងជណ្តើរដើម្បីឡើងលើរថយន្តក្រុងដែលចតពាំងផ្លូវនៅមុខវិមានប្រធានាធិបតីផងដែរ។

(រូបថត៖ Reuters)

ភ្លាមៗក្រោយការចាប់ខ្លួន លោក យូន ត្រូវបាននាំទៅកាន់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) ដើម្បីសាកសួរបន្ត ប៉ុន្តែគាត់មានសិទ្ធិនៅស្ងៀមមិននិយាយអ្វីទាំងអស់បាន។

មានវីដេអូមួយបញ្ចេញក្រោយការចាប់ខ្លួនលោក យូន ដែលក្នុងនោះ លោកបញ្ជាក់ថា លោកស្ម័គ្រចិត្តប្រគល់ខ្លួន ដើម្បីបញ្ចៀសអំពើហិង្សា ប៉ុន្តែលោកចោទថា ការចាប់ខ្លួននេះគឺជាសកម្មភាពខុសច្បាប់។

លោក យូន ស៊ុកយុល (រូបថត៖ Getty)

ពេលនេះ លោក យូន អាចជាប់ឃុំខ្លួនរយៈពេល៤៨ម៉ោងនៅមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូល ប៉ុន្តែក៏អាចត្រូវបានដោះលែងវិញដែរ លុះត្រាក្រុមស៊ើបអង្កេតទទួលបានដីកាឃុំខ្លួនថ្មី ដើម្បីបន្តឃុំគាត់២០ថ្ងៃទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ព្យាយាមចូលចាប់ខ្លួនលោក យូន ជាលើកទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម