Connect with us

ព័ត៌មានអន្ដរជាតិ

កម្លាំង​ប្រដាប់​អាវុធ​​ថៃ​សម្លាប់​អ្នក​រត់ពន្ធ​គ្រឿង​ញៀន​​​៤​នាក់ និង​រឹបអូស​ថ្នាំ​ញៀន​ជាង​១​តោន​នៅ​ជិត​ព្រំដែន​មី​យ៉ាន់​ម៉ា

បានផុស

នៅ

ការបាញ់ប្រហារវាងទាហាន ​និងអ្នករត់ពន្ធគ្រឿងញៀនកាលពីយប់ថ្ងៃចន្ទ បានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅក្នុងខេត្ត Chiang Rai ជិតព្រំដែនប្រទេស​មីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មានថៃ The Nations។

(រូបភាព៖ The Nations)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ Kidakorn Chantra មេបញ្ជាការកងកម្លាំង Pha Muang បានឱ្យដឹងថា កង​កម្លាំងលោកបាន​ចុះ​ពិនិត្យ​ទីតាំង​នៃ​ការ​​បាញ់​ប្រហារ​គ្នា​នៅ​ជិត​ភូមិ Pang Mahan ស្រុក Mae Fa Luang ចម្ងាយ​ប្រហែល៦០០ម៉ែត្រ​ពី​ព្រំដែន​មីយ៉ាន់ម៉ា។ តំបន់នេះគឺជាផ្នែកមួយនៃតំបន់ត្រីកោណមាសដ៏ល្បី ដែល​ក្រុម​ប្រ​ព្រឹត្ត​ឧក្រិដ្ឋកម្មឆ្លងដែនបានរីកដុះដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានភាពវឹកវរក្រោយរដ្ឋប្រហារឆ្នាំ ២០២១។

លោក Kidakorn បាននិយាយថា ទាហានដែលកំពុងល្បាតបានបង្ក្រាបគ្រឿងញៀនជាប្រចាំ បានប្រទះឃើញជនសង្ស័យមួយក្រុមកាន់បាវ ហើយព្យាយាមចូលទៅជិតពួកគេ ដើម្បីត្រួតពិនិត្យ។ ប៉ុន្តែ​​ជនសង្ស័យបានបើកការបាញ់ប្រហារលើការល្បាត បង្កឱ្យមានការបាញ់ប្រហារបង្ក្រាបរយៈពេល​២០នាទី ទើបក្រុមអ្នករត់ពន្ធបានដកថយវិញឆ្លងកាត់ព្រំដែន។ លោក Kidakorn បាននិយាយថា ក្រុមអ្នក​រត់ពន្ធនេះមានគ្នាពី ៣០ទៅ៣៥នាក់ ដែលបានឆ្លងកាត់ព្រំដែន មុនពេលត្រូវបានប្រឈមមុខ​ជាមួយ​ទាហានថៃ។

ក្រោយ​​ពី​ចុះ​បង្ក្រាប​​បាន​ពេញ​មួយ​យប់ កម្លាំង​ថៃ​បាន​ចុះ​បង្ក្រាប​ទាំង​ព្រឹក​ព្រលឹម ហើយ​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​រួម​នឹង​សាកសព​ជន​សង្ស័យ​រត់ពន្ធ​៤​នាក់ ។ ទាហាន​រឹបអូស​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​(methamphetamine​) ចំនួន​៣៥​បាវ​ ទម្ងន់១.១៥៥​តោន។ គ្រឿង​ញៀន​ត្រូវ​បាន​គេ​ជឿ​ថា​កំពុង​ឆ្លង​កាត់​ប្រទេស​ថៃ​ដោយ​ឆ្ពោះ​ទៅ​ប្រទេស​ទី​បី។

គួរបញ្ជាក់ថា កងកម្លាំង Pha Muang ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដើម្បីការពារតំបន់ព្រំដែនក្នុងខេត្តចំនួនប្រាំមួយគឺខេត្ត Nan, Uttaradit, Phitsanulok, Chiang Mai, Chiang Rai និងPhayao៕

(រូបភាព៖ The Nations)
(រូបភាព៖ The Nations)
(រូបភាព៖ The Nations)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេល​តម្លៃស៊ុតហក់​ឡើង​

ព័ត៌មានជាតិ១១ នាទីutes មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ១២ នាទីutes មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

Sokha Hotels

ព័ត៌មានពេញនិយម