ព័ត៌មានអន្ដរជាតិ
លោក Netanyahu៖ កិច្ចព្រមព្រៀងដោះដូរអ្នកទោស ជិតត្រូវបញ្ចប់រួចរាល់មែនទែនហើយ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា កិច្ចព្រមព្រៀងដោះដូរអ្នកទោសជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស អាចត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Channel 12 និង Yedioth Ahronoth កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៥ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ដែលមានរយៈពេលយូរអង្វែងមួយ ក្នុងលក្ខខណ្ឌដែលចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងត្រឡប់មកវិញ។
មេដឹកនាំអ៊ីស្រាអែល បាននិយាយថា៖ «វាត្រឹមតែប៉ុន្មានថ្ងៃឬប៉ុន្មានម៉ោងខាងមុខ។ យើងកំពុងរង់ចាំការឆ្លើយតបរបស់ក្រុមហាម៉ាស ហើយបន្ទាប់មកយើងអាចចាប់ផ្តើមបានភ្លាមៗ»។
លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ជាថ្មីថា ការរីកចម្រើននៃកិច្ចព្រមព្រៀងអាស្រ័យលើការឆ្លើយតបរបស់ក្រុមហាម៉ាស ដោយបន្ថែមថា៖ «ក្រុមហាម៉ាសមិនទាន់បានឆ្លើយតបទេ។ អ្វីគ្រប់យ៉ាងដែលលើកឡើងនៅក្នុងរឿងនេះគឺគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ។ នៅពេលដែលប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា ច្បាប់នៃការប្រកួតប្រជែងនឹងផ្លាស់ប្តូរយ៉ាងខ្លាំង»។
លោក ណេតាន់យ៉ាហ៊ូ ក៏បានចេញការព្រមានជាមុន ដោយបញ្ជាក់ថា៖ «ការរំលោភបទឈប់បាញ់ណាមួយនឹងត្រូវជួបជាមួយនឹងការឆ្លើយតបដ៏ធ្ងន់ធ្ងរ ហើយវាជាប្រភេទនៃសង្គ្រាមដែលយើងមិនធ្លាប់បានឃើញពីមុនមក»។
សូមបញ្ជាក់ថា បច្ចុប្បន្ន អ៊ីស្រាអែលមានអ្នកទោសប៉ាឡេស្ទីនជាង ១០ ៣០០នាក់ ខណៈដែលគេប៉ាន់ស្មានថា ជនជាតិអ៊ីស្រាអែល ៩៨នាក់ កំពុងត្រូវបានឃុំខ្លួននៅហ្គាហ្សា។
អ៊ីស្រាអែលបានបន្តសង្រ្គាមរបស់ខ្លួនលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សជាង ៤៦ ០០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ បើទោះបីជាមានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ៕
ដោយ៖ ឈាង
ចុចអាន៖ ៣ចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងបទឈប់បាញ់តំបន់ហ្គាហ្សា ដែលកំពុងចរចារវាងអ៊ីស្រាអែលនិងហាម៉ាស

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត