ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ ភ្លើងឆេះព្រៃនៅ LA បង្កមហន្តរាយ សាហាវជាងគ្រាប់បែកនុយក្លេអ៊ែរ ទៅទៀត
គ្រោះអគ្គិភ័យនៅ Los Angeles បានឆេះរោលរាលយ៉ាងធ្ងន់ធ្ងរបំផុត ដល់ថ្នាក់លោក ដូណាល់ ត្រាំ និយាយថា វាបង្កមហន្តរាយ សាហាវជាងការវាយប្រហារនុយក្លេអ៊ែរទៅទៀត។

ក្នុងកិច្ចសម្ភាសជាមួយ Newsmax កាលពីថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២៥ និងយកមកផ្សាយបន្តដោយ RT, ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ ព្រមានថា តួលេខមនុស្សស្លាប់នឹងកើនឡើងរឹតតែច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈចំនួនមនុស្សស្លាប់ដោយសារវិនាសកម្មភ្លើងឆេះព្រៃនៅ LA មាន២៥នាក់ គិតត្រឹមថ្ងៃពុធ។
តាមការលើកឡើងរបស់លោកត្រាំ, លោកជឿថា បើទីក្រុង LA ត្រូវគ្រាប់បែកនុយក្លេអ៊ែរទម្លាក់លើក៏មិនបង្កមហន្តរាយធំដូចនេះដែរ លោកពិតជាមិនដែលឃើញទិដ្ឋភាពបែបនេះទាល់តែសោះ។ ផ្ទះយ៉ាងច្រើនត្រូវបានអគ្គិភ័យឆាបឆេះ ដុតកម្ទេចទៅជាផេះផង់។

ស្របពេលជាមួយគ្នានោះ លោកទាយថា ក្រុមរុករក នឹងរកឃើញមនុស្សស្លាប់ច្រើនឡើងៗ ហើយធាតុពិត ទំហំនៃគ្រោះមហន្តរាយនេះ គឺធំធេងជាងអ្វីដែលអ្នកទាំងអស់គ្នាមើលឃើញតាមកញ្ចក់ទូរទស្សន៍ឆ្ងាយណាស់។
មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ បានបន្ទោសចំៗទៅថ្នាក់ដឹកនាំរដ្ឋកាលីហ្វ័រញ៉ា ដោយស្តីឲ្យថា បើទឹកអនុញ្ញាតឲ្យដឹកយកមកពីប្រទេសកាណាដានោះ ម្ល៉េះវិបត្តិនេះក៏មិនធ្ងន់ធ្ងរដល់ថ្នាក់នេះដែរ ហើយម្យ៉ាងវិញទៀត មន្ត្រីកាលីហ្វ័រញ៉ា មិននាំគ្នាថែទាំព្រៃឲ្យបានល្អសោះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃពុធ ទីក្រុង LA កំពុងបន្តវាយប្រហារដោយភ្លើងឆេះព្រៃសកម្មចំនួន៣ ក្នុងនោះមានអគ្គិភ័យ Palisades ឆេះលើផ្ទៃដី ៩ ៥៩៦ហិកតា ប៉ុន្តែគ្រប់គ្រងបាន១៧% បន្ទាប់មកគឺ Eaton ឆេះ ៥ ៧១២ហិកតា គ្រប់គ្រងបាន៣៥% និងចុងក្រោយគឺ Hurst ឆេះ៣២៣ហិកតា គ្រប់គ្រងបាន៩៧%។
លើសពីនេះ សំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះរាប់ម៉ឺនខ្នងត្រូវដុតកម្ទេច ខណៈមនុស្សប្រហែល ១៥០ ០០០នាក់ ត្រូវបញ្ជាឲ្យជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក