Connect with us

ព័ត៌មានអន្ដរជាតិ

លោក Putin អាចចុះចេញពីតំណែងក្នុងខែមករា

បានផុស

នៅ

យោងតាមរបាយការណ៍បានឲ្យដឹងថា លោក Vladimir Putin នឹងចុះចេញពីតំណែងជាប្រធានាធិបតីរុស្ស៊ីនៅខែមករាចំពេលមានក្តីបារម្ភថា លោកមានជំងឺ Parkinson។

ប្រភពព័ត៌មានក្នុងទីក្រុងមូស្គូបានអះអាងថា អ្នកនយោបាយនិងជាអតីតមន្រ្តី KGB រូបនេះកំពុងត្រូវបានមិត្តស្រីឈ្មោះ Alina Kabeva និងកូនស្រីពីរនាក់របស់លោកជំរុញឲ្យលាលែងពីមុខតំណែងដែលគាត់បានកាន់កាប់ចាប់តាំងពីឆ្នាំ២០១២មក។

វីដេអូដែលបង្ហាញពីជើងរបស់បុរសអាយុ៦៨ឆ្នាំរូបនេះញ័រខណៈពេលដែលគាត់កាន់កៅអីបានបង្កឲ្យមានការសង្ស័យអំពីសុខភាពរបស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកវិភាគបានប្រាប់កាសែត The Sun ថា នៅក្នុងឃ្លីបថ្មី ដៃរបស់គាត់បានកាន់ប៊ិចប៉ុន្តែមានសភាពញ័រនិងពែងមួយពោរពេញទៅដោយថ្នាំបំបាត់ការឈឺចាប់។

លោកសាស្ត្រាចារ្យ Valery Solovei បានរាយការណ៍ថា លោកស្រី Kabeva អាយុ៣៧ឆ្នាំនិងកូនស្រីរបស់លោក Putin ឈ្មោះ Maria Vorontsova អាយុ៣៥ឆ្នាំនិង Katerina Tikhonova អាយុ៣៤ឆ្នាំបានអង្វរឲ្យមេដឹកនាំរូបនេះលាលែងពីតំណែង។

សាស្រ្តាចារ្យ Solovei និយាយថា “គ្រួសារមានឥទ្ធិពលយ៉ាងខ្លាំងលើគាត់។ គាត់មានបំណងបង្ហាញផែនការប្រគល់អំណាចជាសាធារណៈនៅខែមករា”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១១ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម