ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-អ៊ុយក្រែន ដោះដូរឈ្លើយសឹកគ្នាលើកដំបូង ក្នុងឆ្នាំ២០២៥
ជាសញ្ញាល្អនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នាដើមឆ្នាំ២០២៥នេះ, ដោយភាគីជម្លោះទាំងសងខាង បានធ្វើការដោះដូរឈ្លើយសឹកគ្នាម្ខាង២៥នាក់ កាលពីថ្ងៃពុធទី១៥ខែមករា។

តាមការចុះផ្សាយរបស់ RT, ការដោះដូរនេះគឺធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលដោយប្រទេសអារ៉ាប់រួម ហើយប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានកោតសរសើររដ្ឋាភិបាលទីក្រុង អាប៊ូដាប៊ី យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង រៀបចំឲ្យមានព្រឹត្តិការណ៍នេះកើតឡើង។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ចេញព័ត៌មានទេថាតើ ការដោះដូរឈ្លើយសឹកនេះ ធ្វើឡើងនៅទីណា?

ពាក់ព័ន្ធរឿងនេះ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា អ្នកទោសសង្គ្រាមរុស្ស៊ីដែលអ៊ុយក្រែនដោះលែង គឺត្រូវបញ្ជូនទៅកាន់ប្រទេសបេឡារុសទាំងអស់ ដើម្បីពិនិត្យសុខភាពនិងទទួលបានជំនួយផ្លូវចិត្ត ហើយមានឱកាសជួបសាច់ញាតិនិងមនុស្សជាទីស្រឡាញ់ រួចអ្នកទោសទាំងនោះ នឹងបញ្ជូនបន្តទៅកាន់មណ្ឌលស្តារនីតិសម្បទា និងមន្ទីរពេទ្យក្រសួង ដើម្បីព្យាបាលបន្ថែមទៀត។
សូមបញ្ជាក់ថា ការដោះដូរឈ្លើយសឹកគ្នាលើកចុងក្រោយរវាងភាគីទាំងពីរ គឺធ្វើឡើងកាលពីខែធ្នូឆ្នាំមុន ដោយកាលនោះទាហានរុស្ស៊ី១៥០នាក់ និងទ័ពអ៊ុយក្រែនជិត២០០នាក់ ត្រូវបានដោះលែង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លើកដំបូង! អ៊ុយក្រែនបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតលើរុស្ស៊ី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា